ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមឃួង ស្រេង ៖បង្ហាញស្តីពីសមិទ្ធិផលការងារសម្រេចបាននិងទិសដៅការងាររបស់រដ្ឋបាលរាជធានីភ្នំពេញជូនក្រសួងមហាផ្ទៃ

67


ភ្នំពេញ៖ឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញឯកឧត្ដមម៉ប់ សារិនប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៩សីហា
២០២៤បានអញ្ជើញធ្វើបទបង្ហាញស្តីពីសមិទ្ធិផលការងារដែលសម្រេចបាន នឹងទិសដៅការងាររបស់រដ្ឋបាលរាជធានីភ្នំពេញនៅក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពឯកឧត្ដមសន្តិបណ្ឌិតម៉ៅ ចន្ទ័ដារា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ។
ក្នុងនោះឯកឧត្ដមឃួង ស្រេង បានលើកឡើងពីដំណើរការអភិវឌ្ឍរាជធានីភ្នំពេញដោយឆ្លងកាត់ច្រើនដំណាក់កាល និងការខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន អតីតៈនា យករដ្ឋមន្ត្រី និងបន្តដឹកនាំអភិវឌ្ឍន៏ដោយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបានធ្វើអោយរាជធានីភ្នំពេញមានការអភិវឌ្ឍន៏យ៉ាងលឿននាសម័យតេជោសែន។
ឯកឧត្ដមអភិបាលរាជធានីក៏បានបង្ហាញឲ្យិឃើញពីការយកចិត្តទុកដាក់របស់រដ្ឋបាលរាជធានីភ្នំពេញទៅលើការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ លើការទប់ស្កាត់ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីក្រុមជ្រុលនិយម  ដោយយកលេសពីតំបន់សហប្រតិបត្តិការអភិវឌ្ឍន៏កម្ពុជា ឡាវ វៀតណាម(CLV. DTA) ។
ឯកឧត្ដមបន្ថែមទៀតថាក្នុងនោះរដ្ឋបាលរាជធានីបាននឹងកំពុងយកចិត្តទុកដាក់លើការបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ការគ្រប់គ្រងធនធានមនុស្ស ការ បណ្តុះបណ្តាលមន្ត្រីជំនាញក៏ដូចជាការកសាង កែលម្អរហេដ្ឋារចនាសម្ពន្ធ័មានប្រពន្ធ័លូ,ការកសាងផ្លូវថ្នលជាដើម។
ឆ្លើយតបទៅនឹងដំណើរការអភិវឌ្ឍន៏រាជធានីភ្នំពេញយ៉ាងឆាប់រហ័សនេះដែរ ឯកឧត្ដមសន្តិបណ្ឌិតម៉ៅ ចន្ទ័ដារា បានយល់ស្របនិងគាំទ្រពេញទំហឹងពីដំណើរការអភិវឌ្ឍន៏រាជធានីភ្នំពេញនាពេលបច្ចុប្បន្នដែលធ្វើឪ្យប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញជាង២លាននាក់មានជីវភាពកាន់តែល្អប្រសើរក្នុងសន្តិភាព និងឈានទៅសំរេចបានជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកំរិតខ្ពស់នៅឆ្នាំ២០៥០។
ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការមានប្រសាសន៏ក្រើនរំលឹកក្នុងការពង្រឹងយន្ត ការអនុវត្តន៏គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព,ការទប់ស្កាត់ក្មេងទំនើង
បញ្ហាគ្រឿងញៀន,ការគោរពច្បាប់ចរាចរណ៏ដោយប្រកាន់យកវិធានការអប់រំ ជា ជាងការរងចាំតែការផាកពិន័យ។បន្តយកចិត្តទុកដាក់តាមដានចំពោះក្រុមជនជ្រុលនិយមដែលប៉ុនប៉ងបំផ្លិចបំផ្លាញប្រទេសជាតិតាមការញ៉ុះញ៉ុងរបស់អ្នកនយោបាយនៅក្រៅស្រុក។ទោះបីគោលបំណងធ្វើបាតុកម្មមិនបានសម្រេចកាលពីថ្ងៃទី១៨សីហាក្តីតែពូកគេនៅតែចិញ្ចឹមចិត្តបំផ្លាញក្តីសុខរបស់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង