សមិទ្ធផលគម្រោងស្ដារឡើងវិញផ្លូវជាតិលេខ៧សម្រេចបាន៩៧%ភាគរយហើយ
ភ្នំពេញ៖មន្ត្រីជំនាញក្រសួងសាធារណការនិងដឹកជញ្ជនបានបញ្ជាក់ថា៖ផ្លូវជាតិលេខ៧មានប្រវែង១៩៨,១០គីឡូម៉ែត្រចាប់ផ្ដើមពីព្រំប្រទល់ខេត្តត្បូងឃ្មុំ-ក្រចេះ (ស្ពានជ្រីវ)តបញ្ចប់នៅព្រំប្រទល់ខេត្តក្រចេះ-ស្ទឹងត្រែង (អូរច្រឡង់) ។ជាប្រភេទផ្លូវ កម្រាលកៅស៊ូAC ដោយចាប់ផ្ដើមស្ដារឡើងវិញនាថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៨បញ្ចប់ការសាងសង់នាខែសីហា ឆ្នាំ២០២៤ ខាងមុខគិតមកដល់ពេលនេះសម្រេចបាន៩៧%ភាគរយហើយ។
មន្ត្រីក្រសួងបានបញ្ជាក់ទៀតថាសមិទ្ធផលនេះ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ តាមរយៈការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងការដឹកជញ្ជូនទំនិញ ឬកសិផលគ្រប់ប្រភេទ៕