ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណបក្សកាន់អំណាចជប៉ុន នឹងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី នៅថ្ងៃទី២៧ ខែកញ្ញា

44

តូក្យ៖ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក បានរាយការណ៍នៅថ្ងៃអង្គារ ទី២០ ខែសីហានេះថាគណបក្សកាន់អំណាចនៅក្នុងប្រទេសជប៉ុន នឹងបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីរបស់ ខ្លួន ដែលអាចនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីផងនោះ នៅថ្ងៃទី២៧ ខែកញ្ញាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការសម្រេចចិត្តរបស់គណបក្សប្រជាធិបតេយ្យសេរីនិយម ដែលជាបក្សកាន់អំណាចសព្វថ្ងៃនៅជប៉ុន ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីបច្ចុប្បន្ន លោក Fumio Kishida បានប្រកាស កាលពីសប្ដាហ៍មុនថាលោកនឹងមិនឈរឈ្មោះចូលរួមប្រកួតប្រជែងយកតំណែងជាប្រធានបក្សនោះទេ ក្រោយការស្ទង់មតិបង្ហាញថាប្រជាប្រិយភាពរបស់លោកធ្លាក់ចុះយ៉ាង គំហុក។
តាមទូរទស្សន៍ជប៉ុន NHK ការធ្វើយុទ្ធនាការរកសំឡេងឆ្នោត ដើម្បីក្លាយជាប្រធានគណបក្សប្រជាធិបតេយ្យសេរីនិយម នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកញ្ញា។ អ្នកដែលក្លាយ ជាប្រធានបក្សជំនួសលោក Kishida ក៏ក្លាយជានាយករដ្ឋមន្ត្រីជប៉ុនថ្មីផងដែរ ពីព្រោះគណបក្សកាន់អំណាចមានសំឡេងភាគច្រើននៅសភា៕

អត្ថបទដែលជាប់ទាក់ទង