ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះអង្គ ព្រះធម្មវនវាសី ចន្ទ មុនី និមន្តជួបប្រជាពុទ្ធបរិស័ទនៅខេត្តចំនួន៤ ជាប់ព្រំដែនប្រទេសវៀតណាម និងឡាវដោយអភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារ អមដំណើរ

62

កំពង់ឆ្នាំង៖ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារ អមដំណើរព្រះធម្មវនវាសី ចន្ទ មុនី និមន្តជួបប្រជាពុទ្ធបរិស័ទនៅតាមបណ្ដាខេត្តជាប់បណ្ដោយព្រំដែនវៀតណាម និងឡាវ ដែលមានចំនួន៤ខេត្តគឺខេត្តក្រចេះ, ខេត្ត មណ្ឌលគិរី ខេត្តរតនគីរី និងខេត្តស្ទឹងត្រែង។
ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ថា សម្រាប់ថ្ងៃទី១ ឆ្លងកាត់ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ឆ្ពោះទៅតំបន់X-១៦ និងចំណុចព្រំដែនត្រពាំងស្រែក្នុងស្រុកស្នួល ខេត្តក្រចេះ ដោយមានការអញ្ជើញទទួលស្វាគមន៍ពីសំណាក់ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឯកឧត្ដម ប៉ែន កុសល អភិបាលខេត្តត្បូងឃ្មុំ និងឯកឧត្ដម វ៉ា ថន អភិបាលខេត្តក្រចេះ រួមនិងព្រះសង្ឃ មន្ត្រីរាជការកង កម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យ៉ាងច្រើនកុះកផងដែរ៕

អត្ថបទដែលជាប់ទាក់ទង