ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ មិនអាចខ្វះក្រុមដៃគូ អភិវឌ្ឍន៍មីននិងស្ថានទូតប្រចាំកម្ពុជាបានទេ

54

ភ្នំពេញ៖ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ មិនអាចខ្វះក្រុមដៃគូ អភិវឌ្ឍន៍ មីន និងស្ថានទូតប្រចាំកម្ពុជាបានទេ ឯកឧត្ដមទេសរដ្ឋមន្ដ្រីបាន បញ្ជាក់បែបនេះ ខណៈឯកឧត្ដមចូលរួមធ្វើ សេចក្ដី រាយការណ៍សង្ខេបស្តីពីស្ថានភាព សកម្មភាពមីននៅកម្ពុជានៅចំពោះមុខ ស្ថានទូត ប្រចាំកម្ពុជានិងក្រុមដៃគូអភិវឌ្ឍន៍ ជាង ៤០នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅ ទីស្នាក់ការUNDPប្រចាំ កម្ពុជា ។
ឯកឧត្តម បណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានធ្វើសេចក្ដី រាយការណ៍ សង្ខេប ស្តីពីស្ថានភាពសកម្មភាពមីននៅ កម្ពុជា និងការត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬ កិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភព លោកមួយដែលគ្មានមីននៃអនុសញ្ញា អូតាវ៉ា។
កិច្ច ប្រជុំនេះបានធ្វើជាសហប្រធានដឹកនាំ ដោយ ប្រធានUN ប្រចាំកម្ពុជា និងស្ថានទូត អូស្ត្រាលីប្រចាំកម្ពុជានិងមានការ ចូលរួម ពី តំណាងស្ថានទូតប្រចាំកម្ពុជា និងក្រុម ដៃគូ អភិវឌ្ឍន៍ ជាង៤០រួមមានធនាគារADB, AFD,កាណាដា,សាធារណៈ រដ្ឋ ឆែក , EU, បារាំង , អាល្លឺម៉ង់ , GGI, GIZ Germany, IFC, IKCF-Inter-KoreanCoopera tion Fund,ឥណ្ឌា,IMF, អៀរឡង់, ជប៉ុន , JICA, KFW, KOICA, សឹង្ហបុរី ,សាធារណៈ កូរ៉េ ,ស៊ុយអែត ,SDC, ថៃ,ទួរគី ,ចក្រភព អង់គ្លេស ,USAID, ធនាគារ ពិភពលោក , LED និង ទីភ្នាក់ងារ អង្គការ សហប្រជាជាតិ ទាំងអស់ប្រចាំកម្ពុជា។ របាយការណ៍សង្ខេប របស់ ឯកឧត្តមទេសរដ្ឋមន្រ្តីបានធ្វេីឡេីងក្នុងកិច្ចប្រជុំមួយដែលរៀបចំដោយការិយាល័យ អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា និង ប្រព្រឹត្តទៅនៅទីស្នាក់ការUNDP ប្រចាំ កម្ពុជា។
ក្នុង កិច្ចប្រជុំនោះ តំណាង សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធាន អាជ្ញាធរមីនឯកឧត្តមទេសរដ្ឋមន្រ្តី បាន អំពាវនាវឱ្យប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ទាំងអស់ចូលរួមជាមួយ រាជរដ្ឋាភិបាលនិងបន្តគាំទ្រកាន់តែសកម្មដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការធ្វើឱ្យប្រទេសកម្ពុជាអាចរួចចាកផុតពីការគំរាមកំហែងដោយសារគ្រាប់មីននិងសំណល់ ជាតិពីសង្រ្គាមដទៃទៀតជាពិសេសលេីកកម្ពស់ ជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែប្រសើរឡេីង តាមរយៈ ការរួមចំណែកក្នុង វិស័យសកម្មភាព មីនមនុស្សធម៌នៅកម្ពុជា ៕ ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង