ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្ដមកើត ឆែ ៖រាជរដ្ឋាភិបាលអណ្ដត្ដិទី៧ចាត់ទុកប្រជាពលរដ្ឋដូចជាកូនបង្កើត ដោយបណ្តុះបណ្តាលធនធានមនុស្ស១លាន៥សែននាក់រយៈពេល៥ឆ្នាំជាមួយនិងការផ្តល់ជាប្រាក់ឧត្ដមក្នុងការសិក្សារៀនសូត្រ

46

ភ្នំពេញ៖នៅថ្ងៃទី២២សីហា២០២៤នេះថ្ងៃខួបមួយឆ្នាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។រាជរដ្ឋាភិបាលអណ្ដត្ដិទី៧ចាត់ទុកប្រជាពលរដ្ឋដូចជាកូនបង្កើត ដោយគ្រោងបណ្តុះបណ្តាលធនធានមនុស្ស១លាន៥សែននាក់ក្នុងរយៈពេល៥ឆ្នាំជាមួយនិងការផ្តល់ជាប្រាក់ឧត្ដមក្នុងការសិក្សារៀនសូត្រនេះ១ខែ២៨ម៉ឺនរៀលថែមទៀត មានន័យថា រាជរដ្ឋាភិបាល មិនត្រឹមតែអោយត្រីទេ អោយទាំងសន្ទូច បង្ហាញទាំងបឹងនិងរបៀបស្ទូចយកត្រីថែមទៀត។
នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីជាតំណាងឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ខណៈដែលឯកឧត្ដមនិងលោកគ្រូ ធម្មទានាចារ្យ ចាន់ សេរី អញ្ជើញជាអធិបតីភាព ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការបណ្តុះផ្នត់គំនិត និងឥរិយាបថវិជ្ជមានរបស់បុគ្គលិក ក្នុងការបំពេញការងារ (ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំ)នាព្រឹកថ្ងៃទី២២សីហានេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្ដមកើត ឆែ បានមានប្រសាសន៍ទៀតថា៖ វគ្គបណ្តុះបណ្តាលនេះនឹងផ្តល់ចំណេះដឹង ធាតុចូលថ្មីៗទៀត ដល់បុគ្គលិក មន្ត្រីរាជការ ដើម្បីពង្រឹងសមត្ថភាពការងារអោយកាន់តែល្អប្រសើរ ឆ្លើយតបទៅនឹងការងារបំរើប្រជាពលរដ្ឋ។ ឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីអះអាងថា៖ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់លើការងារបណ្តុះបណ្តាល ពង្រឹងសមត្ថភាពរបស់មន្ត្រី ដើម្បីអោយមន្ត្រីរបស់យើងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងបំរើសេវាជូនប្រជាពលរដ្ឋកាន់តែល្អនិងទំនើប។
ឯកឧត្ដមអភិបានរងបានបន្តទៀតថា៖ ព័ត៌មានសំខាន់ណាស់ អ្វីៗសុទ្ធតែជាព័ត៌មាន ដូចការរៀបការ ការហូបចុក ការរកស៊ី។ល។និង។ល។សុទ្ធតែជាព័ត៌មាន នៅពេលយើងទទួលបានព័ត៌មានពិត យើងនឹងទទួលបានជោគជ័យនិងភាពរីកចំរើន។តែបើយើងទទួលបានព័ត៌មានមិនពិត នោះយើងនឹងទទួលភាពបរាជ័យ នេះរាប់ទាំងជីវិតគូស្រ ករ ផង។ ក្រុមជ្រុលនិយម ក្រុមអគតិនៅក្រៅប្រទេស បានបំផុសបំផុលដោយយកព័ត៌មានមិនពិត ពាក់ព័ន្ធនឹងអភិវឌ្ឍតំបន់ត្រីកោណ CLV DTA អោយប្រជាពលរដ្ឋយល់ច្រឡំប្រឆាំងជាមួយរដ្ឋាភិបាល ហើយអ្នកដែលជាប់គុកគឺអ្នកនៅក្នុងស្រុកនេះហើយ ទោសនេះមិនតិចជាង១០ឆ្នាំទេ។អំពើក្បត់មនសិកា មិនបាច់ចាំជាតិក្រោយទេគឺជួបនៅជាតិហ្នឹង។
ឯកឧត្ដមកើត ឆែ បានបន្ថែមទៀតថា៖ ការឡើងកាន់អំណាចមិនតាមរយៈប្រជាធិបតេយ្យ ការបោះឆ្នោតត្រឹមត្រូវ មិនយូរទេ ប្រទេសជាតិនឹងធ្លាក់ក្នុងភ្លក់ភ្លើងសង្គ្រាម ដូច្នេះសូមអោយរួមគ្នា រក្សាសន្តិភាពអោយបានគង់វង់ មានសន្តិភាពគឺមានអ្វីៗទាំងអស់។
គួរបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលនេះនឹងធ្វើឱ្យអ្នកសិក្សាយល់នូវវិធីកសាងស្មារតី ម្ចាស់ការ ដើម្បីអានុភាព និងថាមពល តាមរយៈការងារ តួនាទីខ្លួនឯង ក្នុងបច្ចុប្បន្ន និងសម្រាប់អនាគតល្អ របស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង