ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តេក្វាន់ដូITFកម្ពុជាដណ្ដើមបានមេដាយ ប្រាក់៣គ្រឿងនិងសំរិទ្ធ១គ្រឿង ហើយពីការប្រកួតជើងឯកទ្វីបអាស៊ី

30

ភ្នំពេញ៖ការប្រកួតតេក្វាន់ដូជើងឯកតេក្វាន់ដូITF(International Taekwondo Federation)ទ្វីបអាស៊ីដែលកំពុងតែធ្វើនៅប្រទេសឥណ្ឌាកម្ពុជាដណ្ដើមបានមេដាយប្រាក់៣គ្រឿងនិងមេដាយសំរិទ្ធ១គ្រឿងហើយ។
កីឡាករ-កីឡាការិនីកីឡា តេក្វាន់ដូ ITF កម្ពុជាដណ្តើមេដាយប្រាក់ ២ គ្រឿងទៀតលើវិញ្ញាសាមេគុនជាក្រុមបុរស និងនារីក្នុងព្រឹត្តិការណ៍ការ ប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកទ្វីបអាស៊ីលើកទី១០ នៅប្រទេសឥណ្ឌាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ម្សិលម៉ិញនេះបន្ទាប់ពីចាញ់ម្ចាស់ក្បាច់គុនគឺកូរេខាងជើង ។
មេដាយប្រាក់២គ្រឿងនេះលើវិញ្ញាសាមេគុនជាក្រុមនារីនិងជាក្រុមបុរសក្រោយពីចាញ់ម្ចាស់ក្បាច់គុនប្រទេសកូរ៉េខាងជើងនៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា ។ កីឡាករតេក្វាន់ដូ ITF តាំង សៀ សុងឈ្នះបានមេដាយប្រាក់១គ្រឿងលើវិញ្ញាសាមេគុនក្រោយពីចាញ់កីឡាករកូរ៉េនាវគ្គផ្តាច់ព្រ័ត្រ ចំណែកកីឡាករតេក្វាន់ដូ ITF សម្បិត្ត សុវណ្ណរ៉េន ឈ្នះមេដាយសំរិទ្ធ ចាញ់កីឡាករកូរ៉េដែរ។
ក្រុមជម្រើសជាតិតេក្វាន់ដូITFកម្ពុជាបានបញ្ជូនកីឡាករកីឡាការិនីទៅចូលរួមប្រកួត
ក្នុងព្រឹត្តិការណ៍ជ្រើសរើសជើងឯកអាស៊ីលើកទី១០នេះមានចំនួន២៧រូបក្នុងនោះប្រធានប្រតិភូ មន្រ្តីអាជ្ញាកណ្ដាល គ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនីទៀតផង។
គិតថ្ងៃទី២២ ខែសីហាម្សិលម៉ិញនេះ នេះ ក្រុមកីឡាករ-កីឡាការិនីកីឡាតេក្វាន់ដូ ITF កម្ពុជាដណ្តើមេដាយប្រាក់ ៣គ្រឿង និងមេដាយសំរិទ្ធ ១គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង