ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងទេសចរណ៍ លើកលែងការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តពីមគ្គុទ្ទេសក៍ទេសចរណ៍ រហូតដល់ដំណាច់ឆ្នាំ២០២៤

71

ភ្នំពេញ៖ដើម្បីជាយន្តការលើកទឹកចិត្ត ដល់មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្តទាំងអស់ និងចូលរួមកាត់បន្ថយបន្ទុកអនុលោមភាព រាជរដ្ឋាភិបាលសម្រេចលើកលែង ការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះការហួសសុពលភាព អាជ្ញាបណ្ណមគ្គុទ្ទេសក៍ទេសចរណ៍គ្រប់កម្រិត និងការហួសសុពលភាពបណ្ណអនុញ្ញាតអ្នកបកប្រែភាសាបន្ត ដោយអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងទេសចរណ៍ ដែលទទួលបាននាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤នេះ។
ក្រសួងទេសចរណ៍ក៏បានជំរុញឱ្យមគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកបកប្រែភាសាបន្ត ដែលមានអាជ្ញាបណ្ណទេសចរណ៍ និងបណ្ណអនុញ្ញាតហួសសុពលភាព ត្រូវរួសរាន់មកដាក់ពាក្យស្នើសុំបន្តអាជ្ញាបណ្ណទេសចរណ៍ ឬបណ្ណអនុញ្ញាតនៅតាមមន្ទីរទេសចរណ៍រាជធានី-ខេត្ត។ ចំពោះព័ត៌មានបន្ថែមសូមទំនាក់ទំនង ទូរសព្ទលេខ ០១២ ៧៥៧ ៣៧៦ ឬ ០៩២ ៧៧៩ ៨៣៣ រៀងរាល់ម៉ោងធ្វើការ៕

អត្ថបទដែលជាប់ទាក់ទង