ឯកឧត្តម ឃួង ស្រេង និងលោកជំទាវនិងក្រុមគ្រួសារ ចូលរួមបរិច្ចាគថវិកា១០០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន
ភ្នំពេញ៖តបតាមការប្រកាសរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែម សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្ដោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និងអភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវនិងក្រុមគ្រួសារ ចូលរួមបរិច្ចាគថវិកា១០០លានរៀល ដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនានា នៅតាមបណ្តោយព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន។
សូមទាក់ទង ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី តាមរយៈ Telegram & CoolApp: 012 961 971. ទីតាំង៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី «អគារជាប់ផ្លូវកម្ពុជាក្រោម បន្ទប់លេខ ២០៦ ជាន់ទី២» សម្រាប់បរិច្ចាគសាច់ប្រាក់។
បរិច្ចាគតាមរយៈគណនីធនាគារដូចខាងក្រោម ឈ្មោះគណនី៖ «Foundation for Border Infrastructure Development»
លេខគណនីធនាគារទាំង៦ រួមមាន៖
១៖ ធនាគារកាណាឌីយ៉ា Canadia Bank: 1341325012 (KHR) , 1341325011 (USD)
២ ៖ ធនាគារអេហ្វធីប៊ី FTB Bank: 100020166686 (KHR) , 300020166537 (USD)
៣៖ ធនាគារអេប៊ីអេ ABA Bank: 7179 8 7179 (KHR) , 7179 9 7179 (USD)
៤ ៖ ធនាគារអេស៊ីលីដា ACLEDA Bank: 0001-05-559998-99(KHR) , 0001-05-559998-88 (USD)
៥ ៖ ធនាគារខេប៊ីប្រាសាក់ KB PRASAC Bank: 033 190 910 002 (KHR) , 033 190 910 001 (USD)
៦៖ ធនាគាររីង WING Bank: 220820231 (KHR) , 220820232(USD)៕