ក្រសួងព័ត៌មានវៀតណាម អញ្ជើញគណៈប្រតិភូកម្ពុជា ស្វែងយល់អំពី អគារអតីតវិមានរដ្ឋ
ក្រសួងព័ត៌មាន និង សារទួរគនាគមន៍ បច្ចេកវិទ្យា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម អញ្ជើញគណៈប្រតិភូកម្ពុជា ទស្សនៈកិច្ចស្វែងយល់អំពីវប្បធម៌ សេដ្ឋកិច្ច សង្កម និងការរស់នៅរបស់ប្រជាជនវៀតណាម បានស្គាល់ពីអត្តសញ្ញាណជាតិរបស់ខ្លួន ។ ពិសេស បានបង្ហាញនូវអគារ វប្បធម៌ដ៏ទំនើប របស់អតីតៈវិមានរដ្ឋ ដែលជាកន្លែងធ្វើការរបស់ថ្នាក់ដឹកនាំកំពូលៗ នៅក្នុងប្រទេសវៀតណាម។ នៅក្នុងអគារមានបន្ទប់ស្នាក់នៅរបស់ប្រធានាធិបតី មានសាលប្រជុំសំងាត់ មានកន្លែងបញ្ជាចល័តទ័ព មានស្ទីតឌីយូផ្សព្វផ្សាយ កន្លែងទទួលសារ ពីស្ថានទូត បណ្ណាល័យ ផ្លូវសំង៉ាត់សម្រាប់ប្រធានាធិតី និងមានលេណដ្ឋានក្រោមដី សម្រាប់ការពារ គ្រាប់បែកនៅពេលធ្វើសង្រ្គាមជាដើម។
លោក ស្រី ឡេធី ថាញ់ង៉ា ជំនាញការនៃការិយាល័យ បណ្ដុះបណ្ដាលសារពត៌មាន និងទំនាក់ទំនងការទូត នៃក្រសួងព័ត៌មាន និងសោរទូរគនាគមន៍ បច្ចេកវិទ្យា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបញ្ជាក់ប្រាប់គណៈប្រតិភូកម្ពុជា នៅទីក្រុងហូជីមិញ ថា យោងតាមកម្មវិធី គម្រោងនៃកិច្ចសហប្រតិបតិការ រវាងក្រសួងព័ត៍៍មានកម្ពុជា និងក្រសួងព័ត៍មានវៀតណាម ក្នុងការផ្លាស់ប្តូរ ចែករំលែក បទពិសោធន៍លើវិស័យព័ត៍មាន និងការផ្តល់ឱកាសដល់មន្រ្តីរាជការ ក៍ដូចអ្នកកាសែត បានមកបំពេញទស្សនៈកិច្ចជាផ្លូវការ និងបង្កើតកិច្ចសហប្រតិបត្តិ ការទំនាក់ទំនងជាមួយូគ្នាអង្វែង ទើបភាគីវៀតណាម ចង់ឲ្យគណះប្រតិភូកម្ពុជា បានស្វែងយល់ពីអគារអតីតៈវិមានរដ្ឋ ឫ អគារប្រធានាធិបតី នាសម័យអនានិគមនិយមបារាំង ដែលជាប្រវត្តិសាស្ត្ររបស់ខ្លួន ។ លោកស្រីបន្តថា បច្ចុប្បន្នសំណង់អគារអតីតះវិមានរដ្ឋនេះ បានខ្លាយទៅជាមជ្ឈមណ្ឌលវប្បធម៍ជាតិ ដ៍ធំមួយនៅប្រទេសវៀតណាម ដែលមានភ្ញៀវជាតិ និងអន្តរជាតិចូលទស្សនាជិត១ពាន់នាក់ក្នុងថ្ងៃ នឹងរកចំណូលសម្រាប់ជួយសង្គមបានមួួយផ្នែកទៀត។ លោក ស្រីបានពន្យល់ប្រាប់បន្ថែមទៀតថា អគារវប្បធម៌ អតីតៈវិមានរដ្ឋ ឫប្រធានាធិបតីនេះ ពីមុនមានឈ្មោះថា វិមាននរោតម្ត ក្រោយមកក៍បានប្តូរឈ្មោះទៅជាវិមានឯករាជ្យវិញ ដោយមានអាយុកាលច្រើនឆ្នាំបែបនេះ ទើមានឈ្មោះល្បីយ៉ាងដូច្នេះ។ លោក ស្រីបានបន្តថា អតីតៈអគារសម្រាប់ប្រធានាធិបតីធ្វើការនេះ សព្វថ្ងៃមានការជួសជុលកែលម្អរមួួយផ្នែកតូច ប៉ុន្តែនៅតែរក្សានូវទម្រង់ដើមដដែល ហើយអ្វីដែលនៅសល់ ត្រូវបានរក្សាការពាទុកជាឯកសារ សម្រាប់ទុកឲ្យមនុស្សជំនាន់ក្រោយ នៅលើពិភពលោក បានឃើញ បានយល់ អំពីប្រវត្តតិសាស្រ្តនៅក្នុងប្រទេសរបស់ខ្លូន។ លោកស្រី បានបញ្ជាក់ថា បច្ចុប្បន្នអគាវប្បធម៍នេះ នូវបានប្រើប្រាស់ម្តងម្កាលនៅឡើយ សម្រាប់កិច្ចប្រជុំការងារធំៗរបស់ ថ្នាក់ដឺកនាំកំពូលៗ។
លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការ នៃក្រសួងព័ត៍ និងជាថ្នាក់ដឹកនាំគណៈប្រតិភូកម្ពុជា បន្ទាប់ពីបានទស្សនា អគារវិមានរដ្ឋ ឫមន្ទីរវប្បធម៍ជាតិនេះរួចមក បានលើកឡើងថា អតីតៈវិមានរដ្ឋនេះ ពិតជាកន្លែងដ៍អស្ចារ្យមួយ របស់ប្រធានាធិបតី។ ព្រោះនៅក្នុងអគារ មានបន្ទប់ជាច្រើនកន្លែងសម្រាប់ធ្វើការ និងបែងចែកការងារ ទាំងការងារទូត ក៍ដូចការបញ្ជាទ័ព ចល័តបានរហ័ស និងមានកន្លែងពិសេសៗជាច្រើនទៀត…. ដែលអ្នកចូលទស្សនានឹកស្មានមិនដល់។ ដូច្នេះ ការបង្កើតកន្លែងយុទ្ធសាស្ត្រទាំងអស់នេះ បានធ្វើឲ្យអភ្ញៀវចូលទស្សនា មានការរំភើបចិត្ត ចំពោះការដឹកនាំរបស់ប្រធានាធិបតីវៀតណាម ។ លោក ក៍បានសម្តែងនូវអំណរអរចំពោះ ភាគីវៀតណាម ដែលបានផ្តល់ឱកាសជូនដល់គណៈប្រតិភូកម្ពុជា បានទស្សនាស្វែងយល់អំពីអតីតៈវិមានកន្លែងធ្វើការរបស់ប្រធានាធិបតីនេះ។
សូមបញ្ជាក់ថា៖ អគារវិមានរដ្ឋ ឫុកន្លែងធ្វើការរបស់ប្រធានាធិបតីវៀតណាមនេះ មានកម្ពស់៣ជាន់ មានលេណដ្ឋានក្រោមដី ជម្រៅពីរម៉ែត្រសម្រាប់ការពារការទំលាក់គ្រាប់បែកបានទម្ងន់តោន។21 11 18 អត្ថបទ អ៊ួង សាវុធ