ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ដំណើរការសាងសង់ព្រែកជីកហ្វូណនតេជោ កំពុងដំណើរការតាមផែនការដែលបានគ្រោងទុក

35


ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា និងជាប្រធានគណៈកម្មការពិសេសគ្រប់គ្រងគម្រោងសាង សង់ព្រែកជីក ហ្វូ ណន តេជោ បាន អះអាងថា រយៈពេលជាង២០ថ្ងៃក្រោយបើកការដ្ឋាន គម្រោងសាងសង់ ព្រែកជីក ហ្វូ ណន តេជោដំណើរទៅតាមផែនការដែលបានគ្រោងទុក មិនមានអ្វីរាំង ស្ទះ នោះឡើយ។
នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អមដំណើរដោយឯកឧត្ដមប៉េង ពោធិ៍នា រដ្ឋ មន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្ដមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម,ឯកឧត្ដមគួច ចំរើន អភិបាលខេត្តកណ្តាល, ឯកឧត្ដម វ៉ី សំណាង អភិ បាល ខេត្តតាកែវ ព្រមទាំង អាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត បា នធ្វើដំណើររួមគ្នាតាម ទូកកាណូតលើតម្រាយ ផ្លូវ ទឹក នៃគម្រោងព្រែកជីក ដោយធ្វើដំណើរពីទន្លេបាសាក ចូលតាមព្រែកតាហ៉ីង ឆ្ពោះ ទៅ តាមព្រែកក្បាលខ្មោច ស្ទឹងអង្គរបុរី និងស្ទឹងអូរកែវ ស្ថិតនៅទីរួមស្រុកអង្គរបុរី ខេត្ត តាកែវ ដែលជាអតីតរាជធានីដ៏ល្បាញល្បីនៃ អាណា ចក្រហ្វូណន។
ស្ទឹងអង្គរបុរី និងស្ទឹងអូរកែវ ជាបណ្តាញផ្លូវដឹកដ៏ធំមួយនាពេលបច្ចុប្បន្ន ហើយក៏ កំពុង បម្រើ ដល់ការដឹកជញ្ជូនទំនិញនានា ជាពិសេសស្រូវពីកម្ពុជា ទៅកាន់ប្រទេស វៀត ណាម ផងដែរ។ ស្ថានភាពទឹកស្ទឹងអង្គរបុរី និងស្ទឹងអូរកែវ គឺមានជម្រៅ ហើយធំ ថែម ទៀត ផង។ នៅតាមដងស្ទឹងអង្គរបុរី និងស្ទឹងអូរកែវ មានមនុស្សរស់នៅ និងប្រកបអាជីវ កម្មនានាយ៉ាងអ៊ូអរបំផុត។
បន្ទាប់ពីបានធ្វើដំណើរពិនិត្យព្រែកតាហ៉ីង ព្រែកក្បាលខ្មោច ស្ទឹងអង្គរបុរី និងស្ទឹង អូរកែវ គណៈប្រតិភូក៏បានបន្តដំណើរតាមទូកកាណូតលើព្រែកលេខ១៥ ឆ្ពោះទៅក្រុង ដូន កែវ ខេត្តតាកែវ។ នៅក្នុងក្រុងដូនកែវ ខេត្តតាកែវ ត្រង់ចន្លោះព្រំប្រទល់ រវាងក្រុងដូនកែវ និងស្រុកទ្រាំង ជាតម្រាយផ្លូវទឹកមួយទៀត ដែលព្រែកជីកត្រូវឆ្លងកាត់ ហើយមានធ្វើ សន្ទះ ទ្វារទឹកនៅត្រង់ចំណុចនេះមួយផងដែរ។
បន្ទាប់ពីបានអញ្ជើញធ្វើដំណើរលើទូកកាណូតពិនិត្យតម្រាយផ្លូវទឹករួចហើយនោះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នក សារ ព័ត៌មាន ដោយបានអះអាងថា ការសាងសង់ព្រែកជីកហ្វូណនតេជោ កំពុង ដំណើរ ការទៅតាមការគ្រោងទុក មិនមានអ្វីរាំងស្ទះនោះឡើយ។
«មកដល់ម៉ោងនេះមិនមានអ្វីរាំងស្ទះទាំងអស់លើគម្រោងនេះ។ អត់មានរាំងស្ទះអ្វី ទាំង អស់ កុំបារម្ភអំពីការរាំងស្ទះ យើងធ្វើការរហូត»។ នេះជាការបញ្ជាក់របស់លោក ឧប នា យករដ្ឋមន្ត្រី។
ក្នុងបទសម្ភាសន៍ ឯកឧត្ដមស៊ុន ចាន់ថុល ក៏បានឆ្លៀតឆ្លើយតបទៅនឹងអ្នកអត្ថាធិប្បាយ ឯនាយ សមុទ្រ មួយចំនួនផងដែរ ជុំវិញការលើកឡើងថា ធ្វើព្រែកជីកមិនត្រង់បត់ បែន ច្រើន។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសគេយល់ ណាស់ ពីការធ្វើព្រែកជីក គេមិនជីកបត់ចុះឡើង ឬកាចកោងច្រើនោះទេ។ ព្រែកជីក នេះ គឺត្រង់ ហើយកន្លែងដែលមានសភាពកាច់កោងខ្លាំង ក៏នឹងត្រូវជីកតម្រង់ផងដែរ។
ក្នុងបទសម្ភាសន៍នេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានផ្ញើសារទៅកាន់ប្រជាពលរដ្ឋ ដែល រង់ផលប៉ះពាល់ កុំមានការបារម្ភក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះ វាស់វែងកន្លែងរងផលប៉ះពាល់ និងទូទាត់សំណងរាល់ផលប៉ះពាល់ រួមទាំងផលដំណាំ ផងដែរ។ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានអះអាងថា រាជរដ្ឋាភិបាលមិនយកដីពលរដ្ឋមក ធ្វើព្រែកជីក ដោយគ្មានការទូទាត់សំណងនោះឡើយ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតផ្ញើសារទៅកាន់ប្រជាពលរដ្ឋផងដែរ កុំឱ្យជឿជន ឆបោក ដែលបានដើរផ្សព្វផ្សាយបង់លុយប៉ុណ្ណេះ ឬប៉ុណ្ណោះ ដើម្បីបានធ្វើការនៅក្នុង ការដ្ឋាននេះ។ បើតាមលោកឧបនាយករដ្ឋមន្ត្រី ក្រុមការងារមិនមានតម្រូវឱ្យមានការបង់ ប្រាក់ណាមួយ ជាថ្នូរនឹងឱកាសការងារនៅការដ្ឋានព្រែកជីកនោះឡើយ។
សូមបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ ដែលជាកំណប់ទ្រព្យដ៏មានគុណតម្លៃផ្នែកសេដ្ឋកិច្ចរបស់ខ្មែរ ត្រូវ បានប្រកាសបើកការដ្ឋានជាផ្លូវការយ៉ាងមហោឡារិក កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និង លោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រោមសម្រែកសាទរយ៉ាង មហស្ចារ្យ នៅ ទូទាំងនគរខ្មែរ។
-លក្ខណៈបច្ចេកទេសនៃគម្រោងព្រែកជីកហ្វូណនតេជោ៖
-គម្រោងនេះ ត្រូវបានប្រើប្រាស់ពេលវេលាសិក្សាសរុប ២៦ខែ ចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២១ និងបញ្ចប់របាយការណ៍សិក្សាបច្ចេកទេសទាំងស្រុង នាខែមេសា ឆ្នាំ២០២៣។
-គម្រោងនេះត្រូវបានចូលរួមអនុវត្តការសិក្សាស្រាវជ្រាវដោយក្រុមជំនាញការបច្ចេកទេស នៃក្រសួងសាធារ ណ ការ និងដឹកជញ្ជូន និងក្រុមជំនាញការបច្ចេកទេសជាន់ខ្ពស់របស់ភាគីចិនសរុបចំនួន ៤៨នាក់។
-គម្រោងនេះត្រូវបានសិក្សាយ៉ាងលម្អិត និងគ្រប់ជ្រុងជ្រោយលើគ្រប់ទិដ្ឋភាព ដោយមានការសិក្សាវិភាគ និងវាយតម្លៃយ៉ាងច្បាស់លាស់លើ៖ ១)ទីតាំងភូមិសាស្រ្ត ដោយប្រើប្រាស់បច្ចេកវិទ្យាដ្រូន និងរូបភាពពីផ្កាយ រណប, ២)ផលប៉ះពាល់សង្គមនិងសេដ្ឋកិច្ចដោយប្រើឧបករណ៍ម៉ូដែលវិភាគសេដ្ឋកិច្ចរបស់ ADB និងផល ប៉ះពាល់ផ្សេងៗទៀតដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានភូមិសាស្រ្ត (GIS), ៣)បញ្ហាជលសាស្រ្ត និងកករដី ដោយប្រើឧបករណ៍ម៉ូដែលជលសាស្រ្តទំនើប (MIKE Plus 2023) និង ៤)ការសិក្សាលើចលនាបម្រែបម្រួល (Simulation)នៃកម្ពស់ទឹកក្នុងតំបន់ ផ្អែកលើព័ត៌មានចាប់តាំងពីឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ២០២៣ ដើម្បីធានា ឱ្យ បានថាគម្រោងនេះនឹងមិនមានផលប៉ះពាល់ដល់បរិស្ថានទាំងក្នុងប្រទេសកម្ពុជា និងបណ្ដាប្រទេសជិតខាង។
-ចំពោះតម្រាយផ្លូវទឹកនេះ ដែលត្រូវតភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែងសរុប ១៨០គីឡូម៉ែត្រ ចាប់ផ្តើមពីព្រែក តាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ និងបន្ត រហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្រ្តខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ គម្រោងព្រែកជីកនេះនឹងត្រូវសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹក បុរាណដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម្ល៉េះ ក្នុងនោះផ្លូវទឹក ធម្មជាតិដែល មាន ស្រាប់ មានប្រវែងប្រមាណ ១៣៥គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំឱ្យកោងពេក មានប្រវែងប្រមាណ ៣៨ គីឡូ ម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយ ចម្ងាយ តភ្ជាប់ ទៅកាន់សមុទ្រ។
-ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ, មុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ, ជម្រៅ ទឹកប្រមាណ ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង ដែលអាចអនុញ្ញាតឱ្យនាវាមានទម្ងន់ ១០០០DWT បើគិតតាមស្តង់ដាររបស់គណៈកម្មការទន្លេមេគង្គ និងរហូតដល់ ៣០០០DWT បើគិតតាមស្តង់ ដារប្រទេសចិន អាចចេញ-ចូល ចៀសគ្នាបានដោយសុវត្ថិភាព និងធ្វើនាវាចរណ៍បានគ្រប់ពេលវេលា។ ជម្រៅ ទឹក ៥,៤ម៉ែត្រនេះ គឺជាកម្រិតនៃជម្រៅទឹកដែលស្ថិតនៅក្រោមនីវ៉ូនៃកម្រិតកម្ពស់ទឹកដែលទាបបំផុតក្នុង រយៈពេល ៤០ឆ្នាំ ចាប់ពីឆ្នាំ១៩៨៥ ដល់ឆ្នាំ២០២៤ នៃតំបន់ទន្លេ និងសមុទ្រ។ ដូចនេះហើយ ដើម្បីធានាឱ្យ បាន នូវជម្រៅទឹកយ៉ាងទាបបំផុត ៥,៤ម៉ែត្រ ទាំងក្នុងរដូវប្រាំង និងរដូវវស្សាទាមទារឱ្យធ្វើការជីកពីផ្ទៃដីខាងលើ ដោយនៅតំបន់ខ្លះ ២០ម៉ែត្រ ឬរហូតទៅដល់ ៣០ម៉ែត្រ ទើបអាចសម្រេចបាននូវជម្រៅទឹក ៥,៤ម៉ែត្រ នេះ ជាកម្រិតជម្រៅទឹកអប្បបរមា រីឯរដូវវស្សាជម្រៅទឹកអាចឡើងរហូតដល់ជាង១០ ឬ១៥ម៉ែត្រ។
-គម្រោងនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្ត កណ្តាល ខេត្តតាកែវ និងខេត្តកែប ដែល ធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់ បរិមាណ និងអត្រានៃរំហូរទឹកសាបដែលត្រូវហូរចេញទៅសមុទ្របានប្រកបដោយប្រសិទ្ធភាពខ្ពស់។
-គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ និងគ្រោងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៨ ខាង មុខ ប្រើប្រាស់ទុនវិនិយោគ សរុបប្រមាណ ១,៧ពាន់លានដុល្លារអាម៉េរិក ដោយត្រូវបានចែកចេ ញជាពីរ កំណាត់ ៖ កំណាត់ទី១ ដែលមានចម្ងាយ ២១គីឡូម៉ែត្រ ពីព្រែកតាកែវនៃទន្លេមេគង្គទៅព្រែក ពោធិ៍នៃទន្លេបាសាក់ នឹង ត្រូវវិនិយោគ ១០០ភាគរយ ដោយសហគ្រាសសាធារណៈ និងក្រុមហ៊ុនក្នុងស្រុក រីឯកំណាត់ទី២ ដែលមាន ចម្ងាយ ១៥៩គីឡូម៉ែត្រ ពីទន្លេបាសាក់ខេត្តកណ្តាលរហូតដល់សមុទ្រខេត្តកែប និងត្រូវវិនិយោគរួមគ្នារវាង សហ គ្រាស សាធារណៈ ក្រុមហ៊ុនក្នុងស្រុក និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)។ ការវិនិយោគនេះ នឹង ត្រូវ អនុវត្តក្រោមរូបភាពសាងសង់-ប្រតិបត្តិការ-ផ្ទេរ (BOT)៕

អត្ថបទដែលជាប់ទាក់ទង