ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាលនឹងទូទាត់សង រាល់ផលប៉ះពាល់របស់ប្រជាពលរដ្ឋ ក្នុងគម្រោងព្រែកជីកហ្វូណនតេជោ

33


ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍ កម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលនឹងទូទាត់សងរាល់ផលប៉ះពាល់ក្នុងគម្រោង សាង សង់ ព្រែកជីកហ្វូណនតេជោ។ តែទោះជាយ៉ាងណា ឯកឧត្ដមស៊ុន ចាន់ថុល បានសុំការ យោគយល់ចំពោះប៉ះពាល់ទាំងឡាយ ហើយរាជរដ្ឋាភិបាលនឹងព្យាយាម កាត់បន្ថយ ផល ប៉ះពាល់ឱ្យបានខ្ពស់បំផុត។
ក្នុងដំណើរចុះពិនិត្យតម្រាយផ្លូវទឹកនៃគម្រោងព្រែកជីកហ្វូណនតេជោនាព្រឹកថ្ងៃទី២៦ ខែ សីហា ឆ្នាំ២០២៤នេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្នើទៅប្រជា ពល រដ្ឋកុំឱ្យមានការព្រួយបារម្ភលើសំណងនៃផលប៉ះពាល់។ លោកបានឱ្យដឹងថា មន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងចុះទៅសិក្សារាល់ផលប៉ះពាល់របស់ប្រជាពលរដ្ឋ ហើយ ទូទាត់សងលើការប៉ះពាល់នោះ សូម្បីតែដើមឈើហូបផ្លែនានា ក៏នឹងត្រូវទូទាត់ សង ផងដែរ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បែបនេះ «រាជរដ្ឋាភិបាលយើងដោះស្រាយ តាម គោលនយោបាយ តាមច្បាប់តម្លាប់ដែលយើងមាន មិនមែនរំលោភយកដីពី បងប្អូន ប្រជាពលរដ្ឋមកកសាងព្រែកជីកនោះទេ។ សូមកុំជឿការញុះញង់រដ្ឋាភិបាលរំលោភ យក ដី មិនសងថវិកា មិនមែនទេ មិនមែនដាច់ខាត»។
សូមបញ្ជាក់ថា ព្រែកជីកហ្វូណនតេជោ ដែលជាកំណប់ទ្រព្យដ៏មានគុណតម្លៃផ្នែក សេដ្ឋ កិច្ច របស់ខ្មែរ ត្រូវ បានប្រកាសបើកការដ្ឋានជាផ្លូវការយ៉ាងមហោឡារិក កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ ២០២៤ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា និង ឯកឧត្ដមជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រោមសម្រែកសាទរយ៉ាង មហស្ចារ្យ នៅ ទូទាំងនគរខ្មែរ។
គម្រោងនេះ នឹងធ្វើលើផ្លូវទឹកធម្មជាតិដែលមានស្រាបប្រវែងប្រមាណ ១៣៥ គីឡូ ម៉ែត្រ។ តម្រាយនៃការសាងសង់ព្រែកជីកនេះ ភាគច្រើនជាវាលបឹង និងវាលស្រែ សម្រាប់លំនៅឋានប្រជាពលរដ្ឋប៉ះពាល់ច្រើននៅទីប្រជុំជន។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានឱ្យដឹងថា គម្រោងព្រែកជីកនេះ ប៉ះពាល់ប្រហែលជា ១,៥០០ខ្នង ស្ពាន៣កន្លែង រោងចក្រ១ ដីលំនៅឋាន ១៤៩.៥ហិចតា ផ្លូវជាតិ ១៨ខ្សែ ប្រវែង ៤គីឡូម៉ែត្រ ផ្លូវលំ ៧០ខ្សែ ប្រវែង ៤៥គីឡូម៉ែត្រ ទំនប់ទឹក ២ខ្សែ ប្រឡាយទឹក ១៣ខ្សែ ដីស្រែ ២.៩ពាន់ហិកតា៕

អត្ថបទដែលជាប់ទាក់ទង