ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម លី ធុជ៖ ប្រជាជនកម្ពុជារាប់ពាន់នាក់ដែលរងគ្រោះដោយសារមីនបានទទួលការថែទាំសុខភាពស្តារនីតិសម្ប ទា និងគាំពារផ្លូវចិត្ត ពីរាជរដ្ឋាភិបាល

35

ភ្នំពេញ៖តាមរយៈការខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តឥតងាករេរបស់រដ្ឋាភិបាលកម្ពុជា ក្រោមការ ដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រជាជនកម្ពុជារាប់ពាន់នាក់ដែលរងគ្រោះដោយ សារមីន បានទទួលការថែទាំសុខភាព ការស្តារនីតិសម្បទា និងគាំពារផ្លូវចិត្ត ពីរាជរដ្ឋាភិបាល ដែលអាចឱ្យពួកគាត់កសាងជីវិតឡើងវិញ និងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចការសង្គម។
នេះជាការថ្លែងរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តំណាងឱ្យប្រទេសកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជា ក្នុងនាមជាប្រធានអនុ សញ្ញាអូតាវ៉ាឆ្នាំ២០២៤ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ នៅទីក្រុង Ljubljana ប្រទេសស្លូវេនី ក្នុងកម្មវិធីបើកសន្និសីទថ្នាក់តំបន់អ៊ឺរ៉ុប ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការ និងការអនុវត្តកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។
ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា ការជួបជុំគ្នាដ៏មានសារៈសំខាន់នេះ គឺជារំលឹកអំពីសកម្មភាពសមូហភាព និងឆន្ទៈរួបរួមគ្នាដើម្បីការងារមនុស្សជាតិ និងជម្នះរាល់ផលលំបាកបន្សល់ទុកនាសម័យសង្រ្គាម និងជម្លោះផ្សេងៗ ដែលសន្និសីទនេះ មិនត្រឹមតែផ្តោតលើជំនួយជន រងគ្រោះប៉ុណ្ណោះទេ គឺត្រូវគិតលើការលើកកម្ពស់សេចក្តីថ្លៃថ្នូរ សិទ្ធិ និងអនាគតរបស់អ្នករស់រានមានជីវិតពីគ្រាប់មីន និងជនរងគ្រោះគ្រប់រូប។
ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងថា កាលពី២៥ ឆ្នាំមុន ពិភពលោកបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដោយបង្កើតអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស ដែលជាសន្ធិសញ្ញាកើតចេញពីភាពជាដៃគូពិសេសរវាងសង្គមស៊ីវិល និងរដ្ឋាភិបាល ដើម្បីឆ្លើយតបបញ្ហាមនុស្សធម៌ ដែលបង្ក ឡើងដោយមីនប្រឆាំងមនុស្ស។ ចាប់តាំងពីពេលនោះមក អនុសញ្ញាបានបោះជំហានយ៉ាងសំខាន់ ជាពិសេសក្នុងការរួមបញ្ចូលជំនួយជនរងគ្រោះទៅក្នុងគោលនយោបាយជាតិដ៏ទូលំទូលាយទាក់ទងនឹងសុខភាព ការអប់រំ និងការងារ។
ឯកឧត្តមបណ្ឌិត បានបន្តថា កម្ពុជាជាប្រជាជាតិមួយដែលធ្លាប់ទទួលបន្ទុកដ៏ធ្ងន់នៃគ្រាប់មីន បានប្រែក្លាយទៅជាពន្លឺនៃក្តីសង្ឃឹម និងភាពធន់។ តាមរយៈការខិតខំប្រឹងប្រែងដោយយកចិត្តទុកដាក់ និងការប្ដេជ្ញាចិត្តឥតងាករេរបស់រដ្ឋាភិបាលកម្ពុជា ក្រោមដឹកនាំការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ប្រជាជនកម្ពុជារាប់ពាន់នាក់ដែលរងគ្រោះដោយសារមីន បានទទួលការថែទាំសុខភាព ការស្តារនីតិសម្បទា និងគាំពារផ្លូវចិត្ត ដែលអាចឱ្យពួកគេកសាងជីវិតឡើងវិញ និងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចការសង្គម។
ឯកឧត្តមបណ្ឌិត លី ធុជ បានបន្ថែមទៀតថា សមិទ្ធិផលសម្រេចបានកន្លងមកមានសារៈសំខាន់ ប៉ុន្តែវាមិនគ្រប់គ្រាន់ទេ។ ពិភពលោកនៅតែប្រឈមមុខនឹងផលវិបាកដ៏អាក្រក់នៃគ្រាប់មីន ហើយជនរងគ្រោះដោយសារមីនជាច្រើន នៅតែបន្តប្រឈមមុខនឹងឧបសគ្គក្នុងការទទួលបានជំនួយដែលត្រូវការ។
ឯកឧត្តមបណ្ឌិត លី ធុជ បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធគិតគូរអំពីផែនការសកម្មភាពសៀមរាប-អង្គរថ្មី និងបន្តដឹកនាំប្រកបដោយចក្ខុវិស័យ និងក្តីមេត្តា ដើម្បីស្វែងរកព្រំដែនថ្មី វិធីសាស្រ្តថ្មី ការសហការថ្មី និងការប្តេជ្ញាចិត្តថ្មី ដើម្បីធានាថាគ្មានជនរងគ្រោះណាមួយ ត្រូវបានទុកចោលនោះទេ ហើយការអនុវត្តផែនការសកម្មភាពសៀមរាប-អង្គរថ្មីត្រូវមានលក្ខណៈគ្រប់ជ្រុងជ្រោយ ទទួលជោគជ័យ និងមានប្រសិទ្ធភាព។
ឯកឧត្តមបណ្ឌិត លី ធុជ បានបញ្ជាក់ថា ក្នុងនាមជាសហគមន៍សកលលោក យើងត្រូវប្តេជ្ញាចិត្តក្នុងការមិនទុកនរណាម្នាក់ចោល។ ពិភពលោកដែលមានសន្តិភាព មិនមែនគ្រាន់តែអវត្ដមាននៃសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានវត្តមាននៃភាពយុត្តិធម៌ សេចក្តីថ្លៃថ្នូរ និងក្តីសង្ឃឹមសម្រាប់មនុស្សជាតិ។ លទ្ធផលនៃសន្និសីទថ្នាក់តំបន់នេះ ត្រូវធានា និងជំរុញសម្រាប់ការផ្លាស់ប្តូរដ៏ស៊ីជម្រៅ និងយូរអង្វែងក្នុងការដោះស្រាយមិនត្រឹមជនរងគ្រោះប៉ុណ្ណោះ ទេ ថែមទាំងគ្រួសារ និងមនុស្សជំនាន់ក្រោយ៕ .ដោយ សំរិត

អត្ថបទដែលជាប់ទាក់ទង