ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មានជនខិលខូចលួចបន្លំកាត់ត QR Code សម្រាប់ស្កេនបរិច្ចាគថវិកាដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

74

ភ្នំពេញ៖ខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់សប្បុរសជនទាំងអស់ មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការស្កេន QR Code ឬគណនីធនាគារ សម្រាប់បរិច្ចាគថវិកាដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» កសាងផ្លូវក្រវាត់ព្រំដែន។
ជាក់ស្តែងមានជនខិលខូច បានលួចបន្លំកាត់ត QR Code គណនីធនាគារ សម្រាប់បរិច្ចាគថវិកាជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលមានឈ្មោះថា «LONG CHHNU» ដែលជាគណនីក្លែងបន្លំ។
សូមបញ្ជាក់ថា QR Code ឬគណនីរបស់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» មានផ្សព្វផ្សាយលើបណ្តាញទំនាក់ទំនងផ្លូវការ របស់សម្តេចធិបតី និងតាមបណ្តាញព័ត៌មានផ្លូវការ Fresh News ដែលភ្ជាប់ជូនដូចខាងក្រោម៕
សម្រាប់ការចូលរួមជាសាច់ប្រាក់ សូមទាក់ទង ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យ សម្តេចធិបតីនាយករដ្ឋមន្ត្រី តាមរយៈ Telegram & CoolApp: 012 961 971. ទីតាំង៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី «អគារជាប់ផ្លូវកម្ពុជាក្រោម បន្ទប់លេខ ២០៦ ជាន់ទី២»។
សូមបរិច្ចាគតាមរយៈគណនីធនាគារដូចខាងក្រោម៖
ឈ្មោះគណនី៖ «Foundation for Border Infrastructure Development»
១៖ ធនាគារកាណាឌីយ៉ា Canadia Bank: 1341325012 (KHR) , 1341325011 (USD)
២ ៖ ធនាគារអេហ្វធីប៊ី FTB Bank: 100020166686 (KHR) , 300020166537 (USD)
៣៖ ធនាគារអេប៊ីអេ ABA Bank: 7179 8 7179 (KHR) , 7179 9 7179 (USD)
៤ ៖ ធនាគារអេស៊ីលីដា ACLEDA Bank: 0001-05-559998-99(KHR) , 0001-05-559998-88 (USD)
៥ ៖ ធនាគារខេប៊ីប្រាសាក់ KB PRASAC Bank: 033 190 910 002 (KHR) , 033 190 910 001 (USD)
៦៖ ធនាគាររីង WING Bank: 220820231 (KHR) , 220820232(USD)៕

អត្ថបទដែលជាប់ទាក់ទង