ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៅកែហាង Park Coffee ត្រូវតុលាការសម្រេចឃុំខ្លួនដាក់ពន្ធនាគារ ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ ដែលអាចជួញដូរបាន»

63

ភ្នំពេញ៖លោក គុយ វ៉ាត ថៅកែហាង Park Coffee ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារជាបណ្ដោះអាសន្ន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤នេះ ក្រោយតំណាងអយ្យការចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន»។
សូមជម្រាបថា កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ បានបញ្ជូនខ្លួនលោក គុយ វ៉ាត ថៅកែហាង Park Coffee និងជាម្ចាស់ក្រុមហ៊ុនជាច្រើនទៀត ពាក់ព័ន្ធបទល្មើសចេញសែកអត់ប្រាក់ និងឆបោកប្រាក់ផ្សេងៗទៀត ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថា លោក គុយ វ៉ាត ត្រូវបានចាប់ខ្លួននៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤។ សមត្ថកិច្ច បានបញ្ជាក់ថា លោក គុយ វ៉ាត បានរងនូវពាក្យបណ្តឹងជាច្រើន ពាក់ព័ន្ធអំពើឆបោកលុយរាប់លានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង