ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្រ្តីនគរបាល ប៉ុស្តិបឹងកេងកងទី២ម្នាក់ ត្រូវបានជនសង្ស័យម្នាក់ចាក់សម្លាប់ឯសមត្ថកិច្ច បាញ់សម្លាប់ជនសង្ស័យនៅហ្នឹងកន្លែង

66

ភ្នំពេញ៖មន្រ្តីនគរបាល ប៉ុស្តិបឹងកេងកងទី២ម្នាក់ ត្រូវបានជនសង្ស័យម្នាក់ចាក់សម្លាប់បណ្ដាលឱ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យឯជនសង្ស័យជាប់ពាក់ព័ន្ធករណីគ្រឿងញៀនបាញ់តដៃជាមួយកម្លាំងសមត្ថកិច្ច បាញ់សម្លាប់នៅហ្នឹងកន្លែងកើតហេតុ។
ប្រតិបត្តិការណ៌ខាងលើនេះកើតឡើងនាវេលាម៉ោង៤ល្ងាចថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២៤ នៅចំណុចផ្លូវ៣០៤ កែង១១៣ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង ។
តាមប្រភពព័ត៌មានបានអោយដឹងថាមុនពេលកើតហេតុជនសង្ស័យម្នាក់ជាជនបែកថ្នាំម្នាក់បានយកកាបិតដេញចាក់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ខាងលើភ្លាមៗនោះកម្លាំងចម្រុះនៃអធិការដ្ឋានខណ្ឌបឹងកេងកងបានចុះអន្តរាគមន៍ស្រាប់តែជនសង្ស័យបានដេញចាក់សមត្ថកិច្ចនិងដណ្តើមបានកាំភ្លើងពីសមត្ថកិច្ចក៏បានបាញ់ស្រោចទៅកងកម្លាំងសមត្ថកិច្ចបណ្ដាលឱ្យម្នាក់រងរបួសធ្ងន់ធ្ងរ ។ដោយស្ថានភាពកាន់តែតាន់តឹងសមត្ថកិច្ចបានសម្រេចបាញ់តដៃដើម្បីការពារខ្លួន បានបណ្តាលអោយជនសង្ស័យស្លាប់នៅក្នុងថ្លុកឈាមតែម្តង ។
ប្រភពបន្តថាក្រោយកើតហេតុសមត្ថកិច្ចដែលរងរបួសក្នុងហេតុការណ៍នេះត្រូវបានស្លាប់បញ្ជូនទៅកាន់មន្ទីរពេទ្យ ។ចំណែកសពជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចជំនាញពិនិត្យជាក់ស្តែងនិងបន្តទៅតាមនិធីច្បាប់៕

WATCH VIDEO: មន្រ្តីនគរបាល ប៉ុស្តិ៍បឹងកេងកងទី២ម្នាក់ ត្រូវបានជនសង្ស័យម្នាក់ចាក់សម្លាប់, ជនសង្ស័យជាប់ពាក់ព័ន្ធករណីគ្រឿងញៀន បាញ់តដៃជាមួយកម្លាំងសមត្ថកិច្ច ត្រូវបាញ់សម្លាប់នៅហ្នឹងកន្លែង

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ មន្រ្តីនគរបាល ប៉ុស្តិ៍បឹងកេងកងទី២ម្នាក់ ត្រូវបានជនសង្ស័យម្នាក់ចាក់សម្លាប់, ជនសង្ស័យជាប់ពាក់ព័ន្ធករណីគ្រឿងញៀន បាញ់តដៃជាមួយកម្លាំងសមត្ថកិច្ច ត្រូវបាញ់សម្លាប់នៅហ្នឹងកន្លែង។

អត្ថបទដែលជាប់ទាក់ទង