ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងព័ត៌មាន ជូនដំណឹងពីការចែកជូនកូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន»

47

ភ្នំពេញ៖ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការចែកជូនកូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន»។
ក្រសួងព័ត៌មានបានឲ្យដឹងថា អ្នកសារព័ត៌មាន អង្គភាពសារព័ត៌មាន សមាគមសារព័ត៌មាន និងអ្នកប្រកបអាជីពក្នុងវិស័យព័ត៌មាននិងសោតទស្សន៍ ដែលមានចំណាប់អារម្មណ៍ ស្នើសុំកូនសៀវភៅ «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» សូមធ្វើការស្កេន QR Code ដូចមានភ្ជាប់ក្នុងសេចក្តីជូនដំណឹង ដើម្បីចុះឈ្មោះ ដោយត្រូវបំពេញព័ត៌មានមួយចំនួនដូចមានក្នុងបែបបទ៕

អត្ថបទដែលជាប់ទាក់ទង