ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចៅប្រុសទី៤ របស់សម្តេចតេជោ ហ៊ុន សែន, យុវជន ហ៊ុន ច័ន្ទបញ្ញាបុត្រ ចាប់ផ្តើមសិក្សានៅសាលាយោធានៃចក្រភពអង់គ្លេស

60


ភ្នំពេញ៖យុវជន ហ៊ុន ច័ន្ទបញ្ញាបុត្រ ចៅប្រុសទី៤ របស់សម្តេចតេជោ ហ៊ុន សែន និងជាកូនប្រុសរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានកំពុងចាប់ផ្តើមសិក្សានៅសាលាយោធា នៃចក្រភពអង់គ្លេស។
សម្តេចតេជោ ហ៊ុន សែន តាមរយៈសារដែលបង្ហោះលើបណ្តាញទំនាក់ទំនងសង្គម បានជូនពរចៅប្រុស ហ៊ុន ច័ន្ទបញ្ញាបុត្រ ឱ្យទទួលបានជោគជ័យលើមុខវិទ្យាយោធា និងបន្តដោយមុខវិទ្យាផ្សេងទៀត ពិសេសសេដ្ឋកិច្ច និងវិទ្យាសាស្រ្តនយោបាយ។
សម្តេចតេជោ ហ៊ុន សែន បានបង្ហោះរូបថតចៅប្រុសក្នុងឈុនយោធា ជាមួយសំណេរមានខ្លឹមសារទាំងស្រុងថា «ចៅទី៤ ហ៊ុន ច័ន្ទ បញ្ញាបុត្រ ចាប់ផ្តើមជាមួយការសិក្សានៅសាលាកងទ័ពនៃចក្រភពអង់គ្លេស។
គិតត្រឹមឆ្នាំ២០២៤នេះ មានចៅ៤រូបដែលកំពុងរៀន និងចាប់ផ្តើមរៀននៅកំរិតឧត្តមសិក្សា និងក្រោយឧត្តមសិក្សា។ ជូនពរចៅជោគជ័យលើមុខវិទ្យាយោធា និងបន្តដោយមុខវិទ្យាផ្សេងទៀត ពិសេសសេដ្ឋកិច្ច និងវិទ្យាសាស្រ្តនយោបាយ»៕

អត្ថបទដែលជាប់ទាក់ទង