ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តម ថោង សុជាតិ ៖កន្លែងតំកល់ទុក ឯកសាររឿងក្តីខ្មែរក្រហម ត្រូវបានបង្កើតឡើងយ៉ាងពិសេសដើម្បីអាចរក្សាឯកសារដើមបានពី៧០-

51


ភ្នំពេញ៖ឯកសារដើមនៃការកាត់រឿងក្តីរបស់មេដឹកនាំខ្មែរក្រហមនោះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ នៃប្រទេសកម្ពុជា (អ.វ.ត.ក) បង្កើត និហិតដ្ឋានបណ្ណសារ ឬហៅថាទីកន្លែងទុកដាក់ឯកសារ មួយដែលអាចតម្កល់នូវឯកសារដើម ហើយអាចរក្សាទុកឱ្យមានសភាពជាប់បានយូររហូតដល់៧០-៨០ឆ្នាំ។
ទាក់ទិនក្នុងរឿងនេះឯកឧត្តម ថោង សុជាតិ មន្ត្រីគ្រប់គ្រងជាន់ខ្ពស់នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ នៃប្រទេសកម្ពុជា (អ.វ.ត.ក)បានឱ្យដឹង នៅថ្ងៃទី០១ កញ្ញា ឆ្នាំ២០២៤នេះថា៖ កន្លែងតំកល់ទុក ឯកសាររឿងក្តីខ្មែរក្រហមឬនិហិតដ្ឋានបណ្ណសារត្រូវបានបង្កើតឡើងមកជាលក្ខណៈយ៉ាងពិសេសដែលមិនត្រឹមតែអាចរក្សាឯកសារដ៏សំខាន់ៗទាំងនេះសម្រាប់អ្នកស្រាវជ្រាវជាប់បានយូរអង្វែងទេ ប៉ុន្តែទីកន្លែងនេះក៏ប្រកបដោយសុវត្តិភាព តាមលក្ខណៈស្តង់ដាអន្តរជាតិ។
ឯកឧត្តមបញ្ជាក់ប្រាប់ថា”ដើម្បីបង្កើតនិហិតដ្ឋានបណ្ណសារនេះយើងមានដៃគូមួយគឺអង្គការសហប្រជាជាតិដែលក្នុងនេះយើងបានគោរពទៅតាមស្តង់ដាអន្តរជាតិ និង គោរពទៅតាមលក្ខខណ្ឌបច្ចេកទេសសាងសង់ក្នុងនេះដូចជាបន្ទប់តំកល់ឯកសារ មួយម៉ែត្រការ៉េ អាចផ្ទុកឯកសារក្នុងទម្ងន់១៧០០គីឡូក្រាម។យើងត្រូវគោរពតាមហ្នឹង”។
ឯកឧត្តម ថោង សុជាតិ បានលើកឡើងដែរថាក្នុងទីកន្លែងតំកល់ឯកសារមួយនេះបានភ្ជាប់ជាមួយប្រព័ន្ធពន្លត់អគ្គិភ័យទំនើប ឧបករណ៍វាស់ស្ទង់សីតុណ្ហភាព។មានឧបករណ៍សម្រាប់បឺតសំណើមចេញជាដើម។ក្រៅអំពីនេះក៏មានប្រព័ន្ធការពារអាស៊ីហ្រ្វីដែលមានន័យថាការពារសារជាតិប្រៃចូលវាយលុក។តាមលក្ខណៈបច្ចេកទេសនេះវាអាចការពារបាន៣យ៉ាង ដ៏មានសារៈសំខាន់ក្នុងនេះដូចជាមិនធ្វើឱ្យក្រដាសដែលជាសំដៅដើមនេះមិនផុយស្រួយគឺអាចរក្សាបានក្រដាសយ៉ាងម៉េចគឺនៅអញ្ចឹងដដែល។ទី២គឺទឹកប៉ិចដែលព្រីននៅលើក្រដាសមិនបែកទេមានន័យថាព៌ណ ត្រាមានព៌ណយ៉ាងណាគឺរក្សាបែបនោះដដែល។ទី៣គឺអាចរក្សាបាននូវក្រដាសនេះមាននិរន្តភាពី៧០ទៅ៨០ឆ្នាំថែមទៀត។
ឯកឧត្តមបានបញ្ជាក់បន្ថែមថា៖ការបង្កើតកន្លែងផ្ទុកឯកសារនេះប្រយោជន៍ដ៏សំខាន់គឺអាចរក្សាទុកនូវឯកសារទាំងអស់នេះដល់ក្មេងជំនាក់ក្រោយបានដឹង បានរៀនសូត្រជាក់ស្តែង។ក្មេងជំនាន់ក្រោយខ្លះគាត់ពុំបានជឿ ហេតុនេះបើករណីមិនជឿយើងឱ្យគាត់មកមើលជាក់ស្តែង ពីព្រោះនៅទីនេះបានរក្សាឯកសារច្បាប់ដើម។ក្រៅពីនេះអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការបានបង្កើតបណ្តាល័យឯកសាររឿងក្តីរបស់មេដឹកនាំខ្មែរក្រហមសម្រាប់សិស្សធ្វើការសិក្សាស្រាវជ្រាវ ហើយក្នុងមួយថ្ងៃអាចមានសិស្សចូលមកសិក្សាស្រាវជ្រាវគិតជាមធ្យមប្រមាណ៨៩ទៅ១០០នាក់ផងដែរ ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង