ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការពារជាតិរុស្ស៉ី ថាដ្រូនអ៊ុយក្រែន ១៥៨គ្រឿង ត្រូវបានបាញ់ទម្លាក់

37

មូស្គូ៖ក្រសួងការពារជាតិរុស្ស៉ី នៅថ្ងៃអាទិត្យ ទី១ ខែកញ្ញានេះ បាននិយាយថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន ១៥៨គ្រឿង ក្នុងនោះមាន ២គ្រឿង ត្រូវបានបាញ់កម្ទេចនៅលើរដ្ឋធានីមូស្គូ និង៩គ្រឿង នៅជុំវិញតំបន់រដ្ឋធានី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
បើតាមក្រសួងការពារជាតិរុស្ស៉ី ក្នុងចំណោមដ្រូនទាំង១៥៨គ្រឿង មាន៤៦គ្រឿងត្រូវបានបាញ់ទម្លាក់នៅឯតំបន់ Kursk ជាទីដែលកងទ័ពអ៊ុយក្រែនកំពុងបើកការវាយលុក ដែលជាការវាយលុកចូលទឹកដីរុស្ស៉ីពីសំណាក់កងទ័ពបរទេសដំបូងបំផុត ចាប់តាំងពីសង្រ្គាមលោកលើកទី២មក។
គួរបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០២៤មក អ៊ុយក្រែនបានបង្កើនការវាយប្រហារដោយដ្រូនលើទឹកដីរុស្ស៉ី ជាមួយការកំណត់គោលដៅលើកន្លែងស្ដុកប្រេង ឬរោងចក្រចម្រាញ់ ប្រេង ក្នុងគោលបំណងបង្អាក់ការវាយរុលទៅមុខរបស់កងទ័ពរុស្ស៉ី៕

អត្ថបទដែលជាប់ទាក់ទង