ក្រមបាល់ទាត់ជម្រើសជាតិកម្ពុជាទៅដល់ស្រីលង្កា
ភ្នំពេញ៖ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានធ្វើដំណើរដល់ទីក្រុងកូឡុំបូប្រទេសស្រីលង្កាហើយដើម្បីចូលរួមប្រកួតជម្រុះជើងទី១នាថ្ងៃទី៥កញ្ញាជាមួយក្រុមម្ចាស់ផ្ទះ។
នេះជាការចូលរួមប្រកួតជម្រុះសម្រាប់ព្រឹត្តិការណ៍AFC Asian Cup Saudi Arabia។សម្រាប់ការលេងក្រៅដីបែបនេះក៏កម្ពុជាត្រូវការរកឲ្យបាន៣ពិន្ទុដែរដើម្បីបានឡើងលេងវគ្គបន្ត។សូមបញ្ជាក់ថាការប្រកួតជម្រុះនេះមានចំនួន២ជើងដោយធ្វើម្ចាស់ផ្ទះម្ដងម្នាក់។
បន្ទាប់ពីជំនួបជើងទី១នៅក្រៅទឹកដីនេះហើយនោះនៅថ្ងៃទី១០កញ្ញាកម្ពុជានឹងត្រូវបើកទ្វារផ្ទះទទួលភ្ញៀវស្រីលង្កាវិញម្ដង។
គ្រូបង្វឹកកម្ពុជាលោកFelix Dalmasបានបង្ហាញពីជំនឿចិត្តថាក្រុមរបស់លោកនឹងបានទទួលលទ្ធផលល្អសម្រាប់ការលេងក្រៅដីនេះព្រោះកម្ពុជាត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ព្រឹត្តិការណ៍កម្រិតទ្វីបនេះ។សូមបញ្ជាក់ថាទៅដល់ប្រទេសស្រីលង្កាភ្លាមក្រុមកម្ពុជាក៏បានចាប់
ផ្ដើមហ្វឹកហាត់ភ្លាមៗដែរ៕