ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌប្ញស្សីកែវ ​ប្រគល់គ្រឿងឧបភោគ បរិភោគ ដល់រដ្ឋបាលសង្កាត់ទាំង៧ សម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្តែង

41

ភ្នំពេញ៖ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលនឹងឈានមកដល់នាពេលខាងមុខដ៏ខ្លីនេះ នៅព្រឹកថ្ងៃអង្គារ ទី​៣ ខែកញ្ញា ឆ្នាំ​២០២៤​ នេះ នៅបរិវេណរដ្ឋបាល​ខណ្ឌប្ញស្សីកែវ​ លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ ​បានប្រគល់គ្រឿងឧបភោគ បរិភោគ ដល់រដ្ឋបាលសង្កាត់ទាំង៧ សម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្តែង។
នាឱកាសនោះ លោកអភិបាលខណ្ឌ បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដល់បងប្អូនមន្ត្រីក្នុងមូលដ្ឋានសង្កាត់ទាំង៧ ។
ក្នុងនោះលោកអភិបាលខណ្ឌបានថ្លែងការកោតសរសើរចំពោះការខិតខំបម្រើប្រជាពលរដ្ឋអស់ពីចិត្តដោយមិនគិតការនឿយហត់ យប់ប្ញថ្ងៃ គឺអាជ្ញាធរយើងតែងនៅជាប់ជានិច្ច ។
លោកអភិបាលខណ្ឌ បានបញ្ជាក់ទៀតថា គ្រឿងគ្រឿងឧបភោគ បរិភោគដែលរដ្ឋបាលខណ្ឌប្រគល់ជូនរដ្ឋបាលសង្កាត់ទាំង៧នាពេលនេះ គឺសម្រាប់ទុកប្រើប្រាស់តាមលទ្ធភាពជាក់ស្តែង ជាពិសេស ពេលប្រជាពលរដ្ឋដែលជួបការខ្វះខាតប្ញជួបអាសន្នរកពឹងពាក់អាជ្ញាធរជួយគឺយើងអាចផ្តល់ជូនពួកគាត់ភ្លាមៗបាន ដោយមិនទុកមិន
បណ្តែតបណ្តោយ ទុកឲ្យពុកម៉ែ បងប្អូនណាម្នាក់គាត់ ស្លាប់បាត់បង់ជីវិត ដោយដាច់ស្បៀង ឬអត់អាហារនោះទេ ព្រមទាំងមិនប្រកាន់បក្ខពួក និន្នាការនយោបាយ និងសាសនាអ្វីឡើយ ស្របតាមពាក្យ ស្លោក«រួមសុខ រួមទុក្ខ»របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភា ហើយបន្តអនុវត្តប្រកបដោយភាពឈ្លាសវៃនិងយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ សម្តេចមហាបឋរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង