ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន ចង់ឃើញកម្ពុជា និងថៃ អនុវត្តការស្នើសុំទិដ្ឋាការឆ្លងដែន តាមរូបមន្ត «Visa2+X» ដែលជាគំនិតផ្តួចផ្តើមរបស់លោក ថាក់ស៊ីន ពេលនៅជានាយករដ្ឋមន្ត្រី

35


ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា បានបង្ហាញបំណងចង់ឃើញកម្ពុជា និងថៃ អនុវត្តការស្នើ សុំទិដ្ឋា ការឆ្លងដែន (Visa) តាមរូបមន្ត «Visa2+X» ដែលជាគំនិតផ្តួចផ្តើមដោយលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពេលនៅជានាយក រដ្ឋមន្ត្រីរបស់ថៃ។
បំណងរបស់សម្តេចតេជោ បានលើកឡើងក្នុងជំនួបជាមួយលោក ឆឺតគៀត អាត់ថាកន (Cherdkiat ATTHAKOR) ឯកអគ្គរាជ ទូត ថៃ ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ។ លោក ឆឺតគៀត អាត់ថាកន បានបញ្ចប់បេសកកម្មការ ងារ របស់ លោកនៅ កម្ពុជាហើយ ហើយព្រឹកមិញនេះ លោកបានចូលជម្រាបលា និងជម្រាបពីសមិទ្ធផលការងារមួយចំនួនជូនសម្តេចតេជោ។
ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន និងលោក ឆឺតគៀត អាត់ថាកន បានលើកឡើងពីកិច្ចសហប្រតិបត្តិការមួយចំនួន ដើម្បីជំរុញ វិស័យ ទេសចរណ៍រវាងកម្ពុជា និងថៃ។ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីគំនិតផ្តួចផ្តើមរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពេលនៅជានាយករដ្ឋមន្ត្រីថៃ ពាក់ព័ន្ធរូបមន្តស្នើសុំទិដ្ឋាការ គឺរូបមន្ត «Visa2+X»។ រូបមន្តនេះ គឺអ្នកទេសចរណ៍ពីប្រទេស នានា អាចសុំទិដ្ឋាការតែម្តង តែអាចចូលទៅកម្ពុជា ហើយបន្តទៅប្រទេសថៃ ឬសុំចូលទៅប្រទេសថៃ ហើយបន្តទៅប្រទេសកម្ពុជាក៏បាន។
សម្ដេចតេជោ បានបង្ហាញក្តីសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា និងថៃ នឹងពិភាក្សាលើបញ្ហានេះ ហើយបន្តទៅជជែកជាមួយឡាវ ឬមីយ៉ាន់ម៉ាបន្តទៀត។ សម្រាប់សម្តេចតេជោ ហ៊ុន សែន បើអាចអនុវត្តតាមរូបមន្តនេះបាន នឹងជាចំណែកមួយបន្ថែមទៀតក្នុងការទាក់ទាញអ្នកទេសចរណ៌៕

អត្ថបទដែលជាប់ទាក់ទង