ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កីឡាករឈឹម ពិសិដ្ឋបានលេខ៤នៃព្រឹត្តិការណ៍ ប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024

61


ភ្នំពេញ៖កីឡាករប្រណាំងម៉ូតូកម្ពុជាឈឹម ពិសិដ្ឋដែលប្រកួតក្នុង Class Supper Sport 600cc មិនបានគិតថា ខ្លួនទទួលបានលទ្ធផលលើស ការរំពឹងទុកបែបនេះឡើយ ។
ការប្រណាំងរបស់ពិសិដ្ឋក្នុងស៊េរីដែលមានអ្នកប្រណាំងចំនួន៩នាក់រូបគេជាប់ចំណាត់ថ្នាក់លេខ៤។នៅពីក្រោយភាពជោគជ័យរបស់អ្នកប្រណាំងម៉ូតូវ័យក្មេងកម្ពុជារូបនេះគឺតែងតែមានវត្តមានរបស់គ្រូបង្វឹកជាអ្នកជំរុញមិនថាការចេញប្រកួតលើកដំបូងនិងការប្រកួតលើកនេះទៀតផង។
អ្នកប្រណាំងកម្ពុជាឈឹមពិសិទ្ធិបានចាកចេញពីកម្ពុជាដើម្បីទៅចូលរួមការប្រណាំងម៉ូតូ Malaysia Speed Festival (MSF) Merdeka Race 2024 នៅប្រទេសម៉ាឡេស៊ី ដោយ ឈឹម ពិសិដ្ឋ ត្រូវប្រណាំងលើវិញ្ញាសាម៉ូតូស្ព័រ600cc Super Rokiប៉ុន្តែតាមរយៈលទ្ធផលល្អកីឡាករកម្ពុជា
រូបនេះត្រូវបានគណៈកម្មការឱ្យចូលរួមប្រកួតលើវិញ្ញាសា Class Supper Sport 600cc។ ជាលទ្ធផល រូបគេបាន ទទួលចំណាត់ថ្នាក់លេខ៤ ក្នុងស៊េរី ៩នាក់។
ទោះជាមិនទាន់ឈានដល់កម្រិតមួយល្អប្រសើរខ្លាំងយ៉ាងណាក្តី កីឡាករកម្ពុជារូបនេះ នៅតែធ្វើបានយ៉ាងល្អគួរឱ្យគត់សម្គាល់ ហើយក៏ជាការបោះជំហានថ្មីមួយរបស់ ឈឹម ពិសិដ្ឋ ក្នុងការឈានចូលក្នុងកម្រិតប្រណាំងខ្ពស់ជាង កាលពីចុះឈ្មោះចូលរួមប្រកួតដំបូង ក្នុងនាមជាកីឡាករថ្មី៕

អត្ថបទដែលជាប់ទាក់ទង