ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

១៦ប្រទេសចូលរួមប្រកួតវាយកូនបាល់ជើងឯកអាស៊ីអាយុក្រោម១៤ឆ្នាំនៅកម្ពុជា

56

ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួត កីឡាវាយ កូនបាល់ជើងឯក យុវជនអាស៊ីក្រោម ១៤ ឆ្នាំ (ATF Asian 14U Junior Championship 2024)ដែលកម្ពុជាបានទទួលសិទ្ធធ្វើជាម្ចាស់ផ្ទះនោះនឹងមានប្រទេសចំនួន១៦មកពីទ្វីបអាស៊ីចូលរួម។
ព្រឹត្តិការណ៍នេះនឹងចាប់ផ្ដើមពីថ្ងៃទី៩ដល់១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិ មរតកតេជោ។
អ្នកទទួលបន្ទុកសម្របសម្រួលរៀបចំព្រឹត្តិការណ៍ប្រកួតរបស់សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាគឺកញ្ញាស៊ុ ចិន្ដា បានប្រាប់ឲ្យដឹងថា ព្រឹត្តិការណ៍អន្តរជាតិនេះមានកីឡាករ-កីឡាការិនីចូលរួមមកពី១៦ប្រទេសនៅតំបន់អាស៊ាន និងអាស៊ី ក្នុងនោះមានកីឡាករ ២៤ នាក់ និងកីឡាការិនី ២៤ នាក់ ប្រកួតលើ ៤ វិញ្ញាសា គឺប្រកួតវាយឯកក្តជនបុរស និងវាយគូបុរស និងប្រកួតឯកក្តជននារី និងវាយគូនារី ។
ព្រឹត្តិការណ៍អន្តរជាតិធ្វើឡើង សម្រាប់អត្តពលិកវាយកូនបាល់វ័យក្មេង នេះ ជាលើកទី ២ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះក្រោយពីលើកទី១ឆ្នាំ២០២៣កម្ពុជាបានដាក់កីឡាករចូលរួម ២នាក់ ចំពោះឆ្នាំ២០២៤នេះ កម្ពុជា មានតែកីឡាករម្នាក់ប៉ុណ្ណោះ គឺកីឡាករ ផល រតនៈ និងគ្មានកីឡាការិនីកម្ពុជា ចូលរួមប្រកួតនោះឡើយ ។
ការទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតអន្តរជាតិលើកទី២នេះបានរៀបចំឡើងដើម្បីបង្ហាញផ្សព្វផ្សាយឲ្យប្រជាជនកម្ពុជានិងអន្តរជាតិមើលឃើញអំពីការរីកចម្រើនផ្នែកវិស័យកីឡាវាយកូនបាល់នៅកម្ពុជា។នេះបើតាមការលើកឡើងបន្ថែមរបស់កញ្ញាស៊ុ ចិន្ដា៕

អត្ថបទដែលជាប់ទាក់ទង