ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីជិត ២ពាន់នាក់

70

ភ្នំពេញ៖ថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រគល់វិញ្ញាបនបត្រ ជូនសិស្ស មេធាវី និងសិក្ខាកាមមេធាវីសរុប ១,៦៦០រូប។
លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានឱ្យដឹងថា សិស្ស និងសិក្ខាកាមដែលទទួលវិញ្ញាបនបត្រនេះ រួមមានសិស្សមេធាវីជំនាន់ទី១៥ ដល់ជំនាន់ទី១៩ និងសិក្ខាសុក្រឹតការវិជ្ជាជីវៈមេធាវីវគ្គទី៣ ដល់វគ្គទី១៦។
វិជ្ជាជីវៈមេធាវី ជាវិជ្ជាជីវៈឯករាជ្យ និងសេរីដែលចូលរួមបំរើវិស័យយុត្តិធម៌។ វិជ្ជាជីវៈ មេធាវីប្រព្រឹត្តទៅបានតែក្នុងក្របខ័ណ្ឌនៃគណៈមធាវី។
មេធាវីអាចតំណាងកូនក្តីតាមការយល់ព្រមពីកូនក្តី ឬជួយការពារកូនក្ដីនៅគ្រប់ សាលា ជម្រះក្តី និងគ្រប់ដំណាក់កាលនៃនីតិវិធីលើកលែងតែមាន បទបញ្ញត្តិ ច្បាប់ ចែងផ្ទុយពីនេះ ជាពិសេស ក្នុងរឿង រដ្ឋប្បវេណី ពាណិជ្ជកម្ម រដ្ឋបាល ការងារ សង្គមកិច្ច។
ក្នុងរឿងព្រហ្មទណ្ឌ មេធាវីជួយការពារជនជាប់ចោទ ហើយមិនអាចតំណាងជន ជាប់ចោទបានឡើយ លើកលែងតែក្នុងករណីអនុវត្តបទបញ្ញត្តិពិសេសនៃច្បាប់ មេធាវីអាចតំណាង អ្នកទទួលខុសត្រូវក្នុងបទរដ្ឋប្បវេណ និងដើមបណ្តឹងរដ្ឋប្ប វេណីបាន។ មេធាវីអាចជួយការពារកូនក្តីបានដែរនៅចំពោះមុខក្រុមប្រឹក្សា វិន័យ។
មេធាវីផ្តល់យោបល់ និងតាក់តែងលិខិតស្នាមផ្សេងៗក្នុងវិស័យគតិយុត្ត។
មេធាវីអាចត្រូវបានចាត់តាំងដោយគូក្ដី ឬចៅក្រមឱ្យបំពេញមុខងារជាអ្នកផ្សះ ផ្សា ឬជាអ្នកសម្រុះសម្រួល។ មេធាវីនឹងអាចត្រូវបានចាត់តាំងជាអាជ្ញាកណ្តាល បាន លុះត្រាតែមានច្បាប់អនុញ្ញាត។
ក្រៅពីមេធាវីដែលជាសមាជិកនៃគណៈមេធាវី គ្មានជនណាម្នាក់ អាចប្រកប មុខ របរយកកម្រៃក្នុងការពិគ្រោះច្បាប់ ឬតាក់តែងលិខិតស្នាមគតិយុត្តបានឡើយ លើកលែងតែការពិគ្រោះច្បាប់ ឬការតាក់តែងលិខិតស្នាមនោះជាការងារ បន្ទាប់ បន្សំនៃមុខរបររបស់ខ្លួន ឬជាមុខងារដែលច្បាប់បានអនុញ្ញាត។
វិជ្ជាជីវៈមេធាវី បានបង្ហាញវត្តមាននៅក្នុងសង្គមកម្ពុជា តាំងពីសម័យអាណា និគម និយមបារាំង តាមរយៈព្រះរាជប្រកាសលេខ៣២ ចុះថ្ងៃ១៥ ខែមីនា ឆ្នាំ១៩៣២ បានណែនាំឱ្យប្រទេសកម្ពុជាស្គាល់នូវ «ស្មាក្តី» និងអ្នកដែលអនុវត្តវិជ្ជាជីវៈនេះ ត្រូវបានហៅថា «អ្នកថណាយក្តី»។
វិជ្ជាជីវៈមេធាវីបានអវត្តមានមួយរយៈ ដោយសារប្រទេសកម្ពុជាបានឆ្លងកាត់ សង្គ្រាម អូសបន្លាយជាច្រើនទសវត្សរ៍។ វិជ្ជាជីវៈនេះមានវត្តមានជាថ្មី នៅអំឡុង ឆ្នាំ ១៩៩២ ដោយក្នុងសម័យនោះ មានបញ្ញត្តិច្បាប់មួយចំនួនដែលកំណត់ អំពី សិទ្ធិ របស់មេធាវី ដូចជាមាត្រា៨៥ នៃរដ្ឋធម្មនុញ្ញ សាធារណរដ្ឋប្រជាមានិត កម្ពុជា ឬមាត្រា៧ នៃបទប្បញ្ញត្តិស្តីពីប្រព័ន្ធតុលាការ ច្បាប់ព្រហ្មទណ្ឌ និងនីតិ វិធីព្រហ្មទណ្ឌសម្រាប់ការអនុវត្តនៅក្នុងកម្ពុជាក្នុងសម័យអន្តរកាល ប៉ុន្តែមិន មាន ច្បាប់គ្រប់គ្រងវិជ្ជាជីវៈមេធាវីនោះទេ ហើយជាក់ស្ដែងក៏ពុំទាន់មានវត្តមាន មេធាវីផង ដែរ។
នៅក្រោយការបង្កើតព្រះរាជាណាចក្រកម្ពុជាទី២ ពោលគឺនៅឆ្នាំ១៩៩៥ គណៈ មេធាវីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបង្កើតជាផ្លូវការ ដោយអនុលោម តាម ច្បាប់ ស្តីពីលក្ខន្តិកៈមេធាវី ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ១៩៩៥ ច្បាប់នេះបានទុក សិទ្ធិឱ្យក្រុមប្រឹក្សាគណៈមេធាវី ធ្វើការបំពេញបន្ថែមនូវអត្ថបទ ក្រោមច្បាប់ សម្រាប់ គ្រប់គ្រងការអនុវត្តវិជ្ជាជីវៈនេះ។
កិច្ចប្រជុំដំបូងរបស់ក្រុមប្រឹក្សាគណៈមេធាវី បានអនុម័តបទបញ្ជាផ្ទៃក្នុង គណៈ មេធាវី និងក្រមសីលធម៌មេធាវី ហើយសេចក្តីសម្រេចនានាដែល មានលក្ខណៈ ជា បទបញ្ជា ក៏ត្រូវបានចេញជាបន្តបន្ទាប់ ដែលមានលក្ខណៈវឌ្ឍនភាព ទៅ តាមសម័យកាល សម្រាប់ជាវិធានគ្រប់គ្រងវិជ្ជាជីវៈមេធាវី ដោយចូលរួមចំណែក ធ្វើយ៉ាង ណាឱ្យវិជ្ជាជីវៈមួយនេះ មានភាពល្អប្រសើរ គ្រប់ជ្រុងជ្រោយ និងមាន តម្លៃក្នុងសង្គម ក្រោមមូលបទ «វិជ្ជាជីវៈ មេធាវី និងយុត្តិធម៌សង្គម» ប្រកប ដោយ អន្ត រានិស្សរភាព និងកាលានុវត្តភាព។
គណៈមេធាវី ដឹកនាំដោយប្រធានមួយរូប និងបច្ចុប្បន្នគ្រប់គ្រងដោយក្រុមប្រឹក្សា គណៈ មេធាវីចំនួន៣៣រូប។ ប្រធានគណៈមេធាវី ត្រូវបានបោះឆ្នោតជ្រើស តាំង សម្រាប់ អាណត្តិ២ឆ្នាំ ហើយអាចត្រូវបន្តបានតែម្តងគត់ដោយវិធីបោះឆ្នោត។
សមាជិកក្រុមប្រឹក្សាគណៈមេធាវី ត្រូវបានបោះឆ្នោតជ្រើសតាំងសម្រាប់ អាណត្តិ ៣ ឆ្នាំ។ អាណត្តិនេះ អាចបន្តទៀតបាន ប៉ុន្តែមិនអាចបន្តភ្ជាប់ពីចប់អាណត្តិភ្លាម នោះទេ។
ចាប់តាំងពីការចាប់ផ្តើមដំណើរការគណៈមេធាវីនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ ១៩៩៥ រហូតមកទល់បច្ចុប្បន្ន គណៈមេធាវីបានរៀបចំបោះឆ្នោតជ្រើសតាំង ប្រធាន គណៈមេធាវីបានចំនួន១៤អាណត្តិ និងក្រុមប្រឹក្សាគណៈមេធាវី បាន ចំនួន១០អាណត្តិ។
គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានអគ្គលេខាធិការដ្ឋាន ជាសេនា ធិការ។ អគ្គលេខាធិការដ្ឋានដឹកនាំ ដោយអគ្គលេខាធិការមួយរូប និងមានអគ្គ លេខា ធិការរងមួយរូប ព្រមទាំងមាននាយកដ្ឋានចំណុះចំនួន៦ បែងចែកជា ១១ការិយាល័យ និង៥គណៈកម្មការជំនាញ ដែលមានបុគ្គលិកសរុប ចំនួន ៤៤រូប បុគ្គលិកស្ម័គ្រចិត្តចំនួន១៧រូប និង ទីប្រឹក្សាចំនួន១០រូប។
គណៈមេធាវីក៏មានការិយាល័យប្រតិភូគណៈមេធាវីប្រចាំរាជធានី ខេត្ត សាលា ឧទ្ធរណ៍តំបន់ និងសាលាឧទ្ធរណ៍ភ្នំពេញ និងតុលាការកំពូល សរុប៣០ ការិយា ល័យ ប្រតិភូ មានប្រតិភូគណៈមេធាវីចំនួន២៧រូប លេខាប្រតិភូ៣០រូប និងអ្នក ស្ម័គ្រ ចិត្តជួយលេខាប្រតិភូចំនួន៣០រូប។
មកដល់បច្ចុប្បន្ន គណៈមេធាវីមានសមាជិកសរុបចំនួន ២,៩៩៦រូប (មេធាវី ជា ស្ត្រីចំនួន ៧៦៤រូប)។ ក្នុងនោះ មេធាវីមេធាវីពេញសិទ្ធិកំពុងប្រកបវិជ្ជា ជីវៈ ចំនួន ២,៥៤៣រូប (មេធាវីជាស្ត្រីចំនួន ៦៥០រូប) មេធាវីកំពុងធ្វើកម្មសិក្សា ចំនួន ២៣០រូប (មេធាវីជាស្ត្រីចំនួន ៧៧ រូប) មេធាវីសុំមិនប្រកបវិជ្ជាជីវៈចំនួន ២០១រូប (មេធាវីជាស្ត្រីចំនួន ៣៣រូប) មេធាវីសុំនៅក្រៅបញ្ជីចំនួន ២២រូប (មេធាវីជាស្ត្រីចំនួន ៤រូប) ហើយមានមេធាវីទទួលមរណភាពចំនួន ៧០រូប (មេធាវីជាស្ត្រីចំនួន ៦រូប) និងមេធាវីទទួលទណ្ឌកម្មលុបឈ្មោះចេញ ពីបញ្ជី គណៈ មេធាវីចំនួន ១៨រូប (មេធាវីជាស្ត្រីចំនួន ៣រូប)៕

អត្ថបទដែលជាប់ទាក់ទង