បណ្ឌិតសភាចារ្យ សុខ ទូច៖ សន្តិភាព ស្ថិរភាព និងវិបុលភាព បានអង្រួនពិភពលោកយ៉ាងខ្លាំង
ភ្នំពេញ៖បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យភាកម្ពុជា បានលើកឡើងថា សន្តិភាព ស្ថិរភាព និងវិបុលភាព បានអង្រួនពិភពលោកយ៉ាងខ្លាំងដោយផ្អែកលើ ៤ចំណុចគឺ៖ លុយ ជំនឿ អំណាច និងទីផ្សារ។ ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍បែបនេះនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងនាមជាគណៈអធិបតី បិទវេទិការទំនាក់ទំនងអន្តរជាតិលើកទី៣ ស្តីពី «សណ្តាប់ធ្នាប់ពិភពលោកប្រកបដោយការផ្លាស់ប្តូរនិងតួនាទីរបស់មហាអំណាចសម្រាប់សន្តិភាព ស្ថិរភាព និងវិបុលភាពសាកល» ។
បណ្ឌិតសភាចារ្យ សុខ ទូច បានគូសបញ្ជាក់ថា៖ «មានតែការទូតទេ ដែលអាចបញ្ចប់សង្គ្រាមបាន ប៉ុន្តែធាតុពិត សង្គ្រាមក៏អាចបញ្ចប់សង្គ្រាមផងដែរ គឺសង្គ្រាមលោកទាំងពីរលើក។ យើងដឹងច្បាស់ណាស់ថា អាល្លឺងម៉ង់ បានប្រកាសដើម្បីពង្រីកឧត្ដមភាពនៅក្នុងអឺរ៉ុប ដោយធ្វើសង្គ្រាមនៅអឺរ៉ុប ដែលមានកិច្ចព្រមព្រៀងជាមួយនឹងសហភាពសូវៀត»។
បណ្ឌិតសភាចារ្យ បានលើកឡើងអំពីប្រវត្តិសង្គ្រាមលោកលើកទី១ និងសង្រ្គាមលោកលើកទី២ ដែលសុទ្ធតែត្រូវបានបញ្ចប់ដោយការធ្វើសង្រ្គាមដើម្បីបញ្ចប់សង្រ្គាមដូចគ្នា។ ដោយនៅក្នុងសង្រ្គាមលោកលើកទី១ អាល្លឺងម៉ង់បានប្រកាសបង្កើតសង្គ្រាម ហើយការបរាជ័យរបស់បាំរាំង ដែលនៅលើទឹកដីបូឡូញ មានកងទ័ព២ប្រទេសគឺ បារាំង និងអង់គ្លេស។ នៅក្នុងសង្គ្រាមលោកលើកទី២នេះ ត្រូវបានបញ្ចប់នៅអាស៊ី ដោយអាមេរិកទម្លាក់គ្រាប់បែកលើប្រទេសជប៉ុន ដើម្បីបញ្ចៀសការហែកចែកប្រទេសនេះជាពីរដូចអាល្លឺម៉ង់៕