ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សភាពការណ៍ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បទល្មើសពុំមានអ្វីកើតឡើង គួរឲ្យកត់សម្គាល់នោះទេ

95


ភ្នំពេញ៖ បើតាមរបាយការណ៍របស់អនុគណៈកម្មការការពារសន្តិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ សង្រ្គោះទូកលិច និងអ្នកជំងឺ បានឲ្យដឹងថា នៅថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែបប្រទីប សំពះព្រះខែ និងអកអំបុក សន្តិសខ សណ្តាប់ធ្នាប់មានភាពល្អប្រសើរ ខណៈមានប្រជាពលរដ្ឋ មកចូលរួមកម្សាន្តសប្បាយប្រមាណ៩០ម៉ឺននាក់ លើ ៧០ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០១៧។ ដោយឡែកសភាពការណ៍ បទល្មើសពុំមានអ្វីកើតឡើង គួរឲ្យកត់សម្គាល់នោះទេ ដោយក្នុងនោះកើតមានបទល្មើសដូចជា ៖ លួច ២លើក ឃាត់ខ្លួនជនសង្ស័យ ១នាក់. ជិះបំពានប៉ារាស់សមត្ថកិច្ច ១លើក ឃាត់ខ្លួន ១នាក់. សកម្មភាពបង្ហោះម៉ាស៊ីនកាមេរ៉ា Drone គ្មានការអនុញ្ញាត ១លើក ឃាត់ខ្លួន ១នាក់ (ធ្វើការអប់រំ). លិចទូក៧លើក, ផ្ទុះកំប៉ុងហ្គាស ១លើក. គ្រោះថ្នាក់ចរាចរ ១លើក និងខ្យល់គរ ១លើក និងបានជួយសង្គ្រោះពិនិត្យ និងព្យាបាលជំងឺ ៦.៤៣៧នាក់(ស្រី១.៨៨៣នាក់) សង្គ្រោះបឋម ៤១នាក់ (ស្រី២៣នាក់) និងបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះចំនួន ៥នាក់. បានអន្តរាគមន៍សង្គ្រោះកីឡាករអុំទូកលិចចំនួន៧គ្រឿង, ជួយសង្គ្រោះជនវង្វេងចំនួន ១៨លើក ស្មើ ១៩នាក់ ក្នុងនោះក្មេង ១៨នាក់ និងមនុស្សចាស់ ១នាក់ ប្រគល់ជូនក្រុមគ្រួសារ ។ ឃាត់ជនស៊ីវិលពាក់អាវមានអក្សរPolice និងARMY ៩នាក់ ធ្វើការអប់រំ ដកហូតអាវ និងអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ, ចែកប័ណ្ណស្តីពីបង្ការ ទប់ស្កាត់ និងពន្លត់អគ្គិភ័យ តាមបណ្តាសណ្ឋាគារ ផ្ទះសំណាក់ តូបអាជីកម្មចំនួន៨១ទីតាំង និងចែកជូនប្រជាពលរដ្ឋ អាជីវករ ១១៨សន្លឹក, អប់រំណែនាំ អាជីវកម្មកល់ដូរម្ហូបអាហារតាមស្តង់ ឲ្យប្រើប្រាស់អុស-ធ្យូង ជំនួសការប្រើប្រាស់កំប៉ុងហ្គាស។

ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក ទាំងក្នុងកន្លែងប្រារព្ធពិធី និងនៅជុំវិញកន្លែងប្រារព្ធពិធី ជារួមឃើញថា មានភាពល្អប្រសើរ ហើយដើម្បីថែរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ ជូនប្រជាពលរដ្ឋដែលមកកម្សាន្តសប្បាយក្នុងពិធីបុណ្យអុំទូកនោះផងដែរ លោកនាយឧត្ដមសេនីយ៍ ទូច ណារ៉ុថ បានសង្កត់ធ្ងន់ទៅលើបញ្ហាការការពារតាមបណ្ដាច្រកចេញ ចូល ការដាក់លក់ឥវ៉ាន់នៅលើស្ពាន (ស្ពានកោះពេជ្រ) ត្រូវបញ្ចៀសឲ្យបានដាច់ខាត ជៀសវាងមានឧប្បត្តិហេតុអ្វីកើតឡើង។

ព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ត្រូវនឹងថ្ងៃទី២ នៃព្រះរាជពិធីបុណអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅនាយកដ្ឋានអង្គរក្ស លោកនាយឧត្ដមសេនីយ៍ ទូច ណារ៉ុថ អគ្គស្នងការរង និងជាប្រធាននាយកដ្ឋានអង្គរក្ស, លោក នាយឧត្ដមសេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ, លោក ឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ បានធ្វើការប្រជុំដកពិសោធន៍សភាពការណ៍សន្តិសុខ សណ្តាប់ ថ្ងៃទី១ នៃព្រះរាជពិធីបុណ្យអុំទូក។

លោក នាយឧត្ដមសេនីយ៍ ទូច ណារ៉ុថ ក៏បានណែនាំ និងសំណូមពរដល់កងកម្លាំងទាំងអស់ ត្រូវតែការពារតាមបណ្ដាលគោលដៅ របស់ខ្លួនបន្ថែមទៀត និងត្រៀមគ្រប់ពេលវេលា ដើម្បីចេញប្រតិបត្តិការអន្តរាគមន៍ បានទាន់ពេលវេលា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជួយសង្រ្គោះដល់ប្រជាពលរដ្ឋនពេល ដែលមានបញ្ហាកើតឡើងជាយថាហេតុ ។

សូម​បញ្ជាក់​ថា​ នៅ​ក្នុង​ឱកាស​ព្រះរាជពិធីបុណ្យអុំទូក ​បណ្ដែត​ប្រ​ទី​ប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ឆ្នាំ​នេះ​ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ​ បាន​ត្រៀមកម្លាំង​ចម្រុះ​ ទាំង​ចំហរ​ និង​សម្ងាត់​ ជាង​មួយ​ម៉ឺន​បី​ពាន់​នាក់​ សម្រាប់​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ ខណៈ​ទូក​អុំ​មានការ​កើនឡើង​រហូត​ដល់​២៩៥​ទូក​ និង​កីឡាករ​ជិត​ពីរ​ម៉ឺន​នាក់​។​

អត្ថបទដែលជាប់ទាក់ទង