ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី អញ្ជើញមកដល់រាជធានីភ្នំពេញដើម្បីបំពេញទស្សនកិច្ចការងារនៅកម្ពុជា

83

ភ្នំពេញ៖ឯកឧត្តម Prabowo Subianto រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា បានមកដល់រាជធានីភ្នំពេញនៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងដំណើរទស្សនកិច្ចនេះបញ្ជាក់ពីទំនាក់ទំនងដ៏កក់ក្តៅរវាងកម្ពុជា និងឥណ្ឌូណេស៊ី ព្រមទាំងរក្សាបាននូវសន្ទុះដ៏ល្អនៃការផ្លាស់ប្តូរទំនាក់ទំនងកម្រិតខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ដំណើរទស្សនកិច្ចនេះ ដែរឯកឧត្តម Prabowo Subianto នឹងមានជំនួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង