ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បងប្អូនកម្មករខ្មែរកំពុងបម្រើការងារ នៅស្ថានីយប្រត្តិកម្មទឹកកខ្វក់ក្រុងព្រះសីហនុ សូមឱ្យពលករខ្មែរយើងនៅក្រៅស្រុក ខិតខំធ្វើការ សន្សំលុយ និងចំណេះជំនាញយកមកអភិវឌ្ឍស្រុកយើងវិញ

59


ព្រះសីហនុ៖លោក ទ្រី ម៉េងកែវ ប្រធានប្រតិបត្ថិករ តំណាងកម្មកររខ្មែរ ដែលកំពុងបម្រើការងារ នៅស្ថានីយប្រត្តិកម្មទឹកកខ្វក់ នៅក្រុងព្រះសីហនុ។
បានមានចំណាប់អារម្មណ៍ពួកគាត់ចំពោះការងារនៅស្ថានីយតប្រតិកម្មទឹកកខ្​វក់នៅក្រុងព្រះសីហនុ គឺពួកគាត់សប្បាយចិត្ត នឹងបំពេញការងារនៅទីនេះខ្លាំងណាស់ ពីព្រោះថា ពួកគាត់បានចូលរួម កសាងស្ថានីប្រត្តិកម្មទឹកកខ្វក់នេះ តាំងពីដើមទីមក ហើយពួកគាត់បានយល់ច្បាស់អំពីចង្វាក់ផលិតកម្មនៃស្ថានីយនេះ។
លោក ម៉េង កែវ បានបន្តទៀតថា ស្ថានីនេះបានកសាងឡើងដោយក្រុមហ៊ុនខ្មែរ វិស្វករខ្មែរ ពិតៗ គឺពួកគាត់ផ្ទាល់ ជាអ្នកអនុវត្តការដាក់អោយដំណើរការ និងថែទាំម ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់នេះ។
ពួកគាត់មានមោទនៈភាពណាស់ដែលខ្មែរយើងអាចធ្វើបាន មិនចាញ់បរទេសឡើយ។ ថ្មីៗនេះ ពួកគាត់បានតាមដានពត៌មាននៅក្រៅប្រទេស ជាពិសេសនៅ ប្រទេសជប៉ុន និងកូរ៉េ តាមរយះបណ្តាញសង្គម ពួកគាត់ឃើញមានក្រុមពលករខ្មែរ នៅប្រទេសជប៉ុន ពួកគាត់មានសំណាងល្អហើយដែលបានទៅធ្វើការនៅក្រៅប្រទេស តែបែរជានាំគ្នាធ្វើបាតុមម្ម បំផ្លាញសេដ្ឋកិច្ចខ្មែរ បំផ្លាញខ្លួនឯង តែឃើញមានអ្នកចូលរួមបាតុកម្មតិចតួចណាស់ ។
គាត់បន្តទៀតថា ចុះបើសេដ្ឋកិច្ចធ្លាក់ចុះ តើពួកគាត់ជាកម្មករក្នុងស្រុក រស់បានយ៉ាងណាទៅ? ហើយចំណែកនៅកូរ៉េវិញ ពួកជ្រុលនិយមមួយក្តាប់តូច បានធ្វើបាតុកម្ម បដិវត្តផ្តួលរលំ រាជរដ្ឋាភិបាល ។
លោក សេង វិបុល ឲ្យដឹងថា ឪពុកម្តាយរបស់ពួកគាត់បានឆ្លងកាត់ បដិវត្ត សង្រាមហិនហោច ដ៏លំបាកនេះហើយ។ ដូចនេះពួកគាត់ប្តេជ្ញា មិនអនុញ្ញាតអោយមានបដិវត្តពណ៌នេះកើតឡើងបានទៀតឡើយ។
ដូច្នេះ ពួកគាត់ត្រូវការ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ។ ដូចនេះបើស្រឡាញ់ជាតិពិតប្រាកដ សូមនិយាយល្អៗអំពីប្រទេសយើង អោយបរទេស ស្រឡាញ់ប្រទេសយើង មកលេងស្រុកយើង។
ពួកគាត់ បានសូមឲ្យបងប្អូនពលករខ្មែរយើងនៅក្រៅស្រុក ខិតខំធ្វើការ សន្សំលុយ និងចំណេះជំនាញយកមកអភិវឌ្ឍស្រុកយើងវិញទាំងអស់គ្នា៕

អត្ថបទដែលជាប់ទាក់ទង