ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ចប់ទស្សនកិច្ចនៅចិន, ឯកអគ្គរដ្ឋទូតចិន ទទួលដំណើរទាំងកណ្តាលយប់

26

ភ្នំពេញ៖នាវេលាម៉ោង១១ និង១៥នាទីយប់ថ្ងៃ
ទី១០ខែកញ្ញា ឆ្នាំ២០២៤នេះ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយទស្សនកិច្ចនៅចិន៥ថ្ងៃ ជាមួយលទ្ធផលប្រកបដោយផ្លែផ្កា។
ជារឿងដ៏គួរឱ្យចាប់អារម្មណ៍នៃដំណើរទស្សនកិច្ចនេះ ពេលអញ្ជើញចេញទៅ លោក វ៉ាង វិនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ហៅអ្នកចម្បាំងចចក បានអញ្ជើញជូនដំណើរឯកឧត្ដមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូ ស្រាប់តែត្រឡប់មកវិញយប់ជ្រៅទៅហើយ លោកក៏ទៅទទួលដំណើរទៀត។
កាយវិការនេះបង្ហាញពីឥរិយាបថការទូតកំពូលរបស់លោក វ៉ាង វិនប៊ិន ហើយក៏បង្ហាញពីការផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើទស្សនកិច្ចរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល នៅចិនផងដែរ៕

អត្ថបទដែលជាប់ទាក់ទង