នៅថ្ងៃនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលសញ្ញាបត្របណ្ឌិតកិត្តិយស « ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព » ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍
ទីក្រុងសេអ៊ូល៖នាព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរចាកចេញពីទីក្រុងសេអ៊ូល បន្តទៅកាន់ខេត្តឃ្យុងសាងបុកដូ សាធារណរដ្ឋកូរ៉េ ដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិយស « ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព » ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) ៕