រុស្ស៉ី បណ្តេញអ្នកកាទូតអង់គ្លេស ៦នាក់ ដោយចោទពីការធ្វើចារកម្ម និងវិច្ឆេទកម្ម
ទីក្រុងមូស្គូ៖នៅថ្ងៃសុក្រ ទី១៣ ខែកញ្ញានេះ សេវាកម្មសន្តិសុខ FSB របស់រុស្ស៉ី បានប្រកាសឈប់ទទួលស្គាល់ អ្នកការទូតអង់គ្លេសចំនួន ៦រូប នៅក្នុងទីក្រុងមូស្គូ ដោយនិយាយថា មានសញ្ញាបង្ហាញពីសកម្មភាពការងារចារកម្ម និងវិច្ឆេទកម្ម។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ស្ថានទូតអង់គ្លេសប្រចាំទីក្រុងមូស្គូ នៅមិនទាន់ឆ្លើយតបចំពោះសំណើសុំបញ្ជាក់ពី Reuters នោះទេ។ FSB និយាយថា ខ្លួនមានឯកសារបង្ហាញថា ការិយាល័យនៃនាយកដ្ឋានកិច្ចការបរទេសអង់គ្លេស ដែលទទួលខុសត្រូវការងារអឺរ៉ុបខាងកើត និងអាស៉ីកណ្តាល កំពុងសម្របសម្រួលដល់សកម្មភាពដែលអាចចាត់ទុកថា ជាការជំរុញភាពតានតឹងផ្នែកនយោបាយ និងស្ថានភាពយោធា ហើយថែមទាំងបានធានាថារុស្ស៉ី នឹងបរាជ័យ ក្នុងជា យុទ្ធសាស្ត្រ ក្នុង សង្គ្រាម របស់ខ្លួន ប្រឆាំង អ៊ុយក្រែន។
សេចក្តីថ្លែងការណ៍របស់ FSB គូសបញ្ជាក់ថា «អ្វីដែលបានលាតត្រដាងនេះ គ្រប់គ្រាន់ដើម្បីពិចារណាថា សកម្មភាពរបស់អ្នកការទូតអង់គ្លេស ដែលត្រូវបានបញ្ជូនមកទៅកាន់ទីក្រុងមូស្គូ គឺជាការគំរាមកំហែងដល់សន្តិសុខរុស្ស៉ី។ ផ្អែកលើមូលដ្ឋាននៃឯកសារដែលបានរកឃើញ ហើយជាចំណាត់ការឆ្លើយតបចំពោះប្រទេសអមិត្តនឹងរុស្ស៉ី ក្រសួងការបរទេសសូមបញ្ចប់ ការ ទទួល ស្គាល់ សមាជិក ៦នាក់ នៅ នាយកដ្ឋាននយោបាយ នៃ ស្ថានទូត អង់គ្លេស ប្រចាំទីក្រុង មូស្គូ»៕