ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចតេជោ ហ៊ុន សែន បញ្ចេញចំនួនសញ្ញាបត្រដែលធ្លាប់ទទួលបាន បំភ្លឺទៅវិទ្យុបរទេសនិយាយភាសាខ្មែរមួយ ដែលចោទសួរថា «តើលោក ហ៊ុន សែន សមនឹងទទួលសញ្ញាបត្រ ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ សាធារណរដ្ឋកូរ៉េ ឬ អត់?»

62

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤នេះ បានបញ្ចេញនូវចំនួនសញ្ញាបត្រដែលស្តេចធ្លាប់ទទួលបាន ដើម្បីបំភ្លឺទៅកាន់វិទ្យុបរទេសនិយាយភាសាខ្មែរមួយ ដែលចោទសួរថា តើលោក ហ៊ុន សែន សមនឹងទទួលសញ្ញាបត្រ ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ សាធារណរដ្ឋកូរ៉េ ឬ អត់?។
សម្តេចបញ្ជាក់ថា សញ្ញាបត្រដែលបង្ហាញនេះ គឺនៅមិនរាប់បញ្ចូនូវការស្រាវជ្រាវខ្លះទៀតទាក់ទងនឹងពានរង្វាន់។
សម្តេចបានបង្ហោះឯកសារចំនួនសញ្ញាបត្រអមដោយខ្លឹមសារទាំងស្រុងដូច្នេះថា «កាលពីពេលប៉ុន្មានថ្ងៃមុននេះ ពេលដែលខ្ញុំបានទៅទទួលសញ្ញាបត្របណ្ឌិតកិត្តិយស នៅសាធារណរដ្ឋកូរ៉េ ក៏មានវិទ្យុបរទេសនិយាយភាសាខ្មែរមួយ បានលើកជាសំនួរសួរថា តើ លោក ហ៊ុន សែន សមនឹងទទួលសញ្ញាបត្រ ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ (Dongguk University WISE) សាធារណរដ្ឋកូរ៉េ ឬ អត់? ដើម្បីជាការបំភ្លឺ ខ្ញុំសូមបញ្ចេញនូវសញ្ញាបត្រដែលខ្ញុំធ្លាប់បានទទួលកន្លងទៅ។ នេះគឺនៅមិនរាប់បញ្ចូនូវការស្រាវជ្រាវខ្លះទៀត ទាក់ទងនឹងពានរង្វាន់»។
សូមជ ម្រាបថា សម្ដេចតេជោ ហ៊ុន សែន នៅពេលទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស «ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព» ពីសាកលវិទ្យាល័យ ជុងហ្គុក វ៉ាយស៍ នៃសាធារណរដ្ឋកូរ៉េ សម្ដេចបានចាត់កិត្តិយសដ៏ឧត្តុង្គឧត្តមនេះ ជាសមិទ្ធផល និងកុសលរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ពិសេសកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុសន្តិភាព ឯករាជ្យ បូរណភាពទឹកដី និងភាពសុខសាន្តនៃប្រជាជាតិកម្ពុជា។
សម្តេចតេជោបញ្ជាក់ថា មកដល់ពេលនេះ សម្តេចមានសញ្ញាបត្រកិត្តិយស ពីបរទេសជាង ១០សញ្ញាបត្រ ដោយចាប់ផ្តើមពីសាកលវិទ្យាល័យពីរ នៅសហរដ្ឋអាមេរិក ដែលមានសាកលវិទ្យាល័យ Southern California University ខាងវិទ្យាសាស្ត្រនយោបាយ និង សាកលវិទ្យាល័យ IOWA ខាងច្បាប់។
សម្តេចតេជោបានថ្លែងថា ចំពោះអ្នកចោទសួរថា តើលោក ហ៊ុន សែន មានលក្ខណៈសម្បត្តិសមស្រប ដើម្បីទទួលយកសញ្ញាបត្រកិត្តិយស ពីកូរ៉េ ឬអត់»? សំណួរនេះ សូមកុំសួរកូរ៉េអី សួរអាមេរិកវិញ។ ហេតុអ្វី បានជាអាមេរិកឲ្យសញ្ញាបត្របណ្ឌិតកិត្តយសមកដល់ ហ៊ុន សែន៕

អត្ថបទដែលជាប់ទាក់ទង