ខ្ញុំបាទមុំ វណ្ណា សូមចូលរួមអបអរសាទរជូនចំពោះ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាស «ខួប២០ឆ្នាំ» ជាសមាជិកមេធាវី
ភ្នំពេញ៖ខ្ញុំបាទ មុំ វណ្ណា និពន្ធនាយកគេហទំព័រភ្នំពេញរីផតធើ សូមសម្ដែងអំណរសាទរ ប្រកបដោយមនោសព្ចោតនារីករាយក្រៃលែង ក្នុងឱកាស «ខួប២០ឆ្នាំ» ដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្លាយជាសមាជិកមេធាវី។
ថ្ងៃនេះ កាលពី២០ឆ្នាំមុន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ត្រូវបានក្រុមប្រឹក្សាគណ:មេធាវី ក្នុងអាណត្តិដឹកនាំរបស់លោកមេធាវី គី តិច ពិនិត្យសម្រេចលើកម្រិតសញ្ញាបត្រ លក្ខណៈសម្បត្តិ តាមផ្លូវច្បាប់ បញ្ចូលជាសមាជិកគណ:មេធាវី និងបានធ្វើពិធីសម្បថនៅចំពោះ ក្រុមប្រឹក្សាសាលាឧទ្ធរណ៏ភ្នំពេញ កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០០៤ (បើគិតមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤) នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានក្លាយជាសមាជិកមេធាវី នៃព្រះរាជាណាចក្រកម្ពុជា «២០ឆ្នាំ» ហើយ។
ស្ថិតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំសូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិក្នុងលោក ទេវតាថែរក្សាការពារព្រះរាជាណាចក្រកម្ពុជា សូមប្រោះព្រំសព្ទសាធុការពរជ័យ បវរសួស្ដី សិរីមង្គល វិបុលសុខ មហាប្រសើរជូន សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងសូមបានសមប្រកបនូវពុទ្ធពរទាំង៤ ប្រការ អាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ៕