ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមកើត ឆែ បានជំរុញឲ្យិមន្ត្រី រដ្ឋបាលរាជធានី ខណ្ឌនិងសង្កាត់ទាំងអស់ខិតខំសិក្សាបន្ថែមពីបដិវត្តកម្មDIGITALជាបច្ចេកវិទ្យាទាន់សម័យ

48

ភ្នំពេញ៖វគ្គបណ្តុះបណ្តាលលើកទី៣ស្តីពីបច្ចេកវិទ្យាDigitalសំរាប់ការអភិវឌ្ឍន៏ និងអភិបាលកិច្ចពឹងផ្អែកលើទិន្នន័យ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៨ កញ្ញាឆ្នាំ ២០២៤នៅសាលារាជធានីភ្នំពេញ។ឯកឧត្តមកើត ឆែ អភិបាលរងនិងជាតំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលនេះបានថ្លែងថា៖ពេលនេះ លោក លោកស្រីកំពុងស្ថិតក្នុងការអភិវឌ្ឍន៏ចូលក្នុងសម័យDigitalហើយបើយើង មិនខិតខំរៀនទេយើងនឹងមិនតាមទាន់សម័យDigitalទេ។
ឯកឧត្តមកើត ឆែ បញ្ជាក់ថា៖ប្រធានបទសំខាន់ក្នុងវគ្គបណ្តុះបណ្តាលនេះ គឺផ្តោតលើអក្ខរកម្មDigital,បដិវត្តកម្មDigital,និងសន្តិសុខCyber។ពេលបងប្អូនចេះ  ប្រើប្រពន្ធ័Digitalនិងសន្តិសុខCyberបងប្អូននឹងចំណេញទាំងសេដ្ឋកិច្ចគ្រួសារនិងសេដ្ឋកិច្ចជាតិ យើងអាចចំណេញទាំងប្រាក់និងពេលវេលាដោយគ្រាន់តែចុច ទូរសព្ទ័ស្មាតដែលកាន់នៅដៃក៏យើងអាចផ្ទេរប្រាក់,ដកឬដាក់ប្រាក់ដោយមិនចាំបាច់ចំណាយពេលធ្វើដំណើរទៅដល់គោលដៅធ្វើអោយចំណេញទាំងប្រាក់ និងពេលវេលា។ឯកឧត្តមកើតឆែ បន្តថា៖ចរន្តនៃបរិវត្តកម្មឧស្សាហកម្មជំនាន់ទី៤ បាននឹងកំពុងជះឥទ្ធិពលយ៉ាងខ្លាំងលើលើសេដ្ឋកិច្ច និងសង្គមតាមរយះការប្រើប្រាស់បច្ចេកវិទ្យាDigital បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត(AI)ដែលធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៅលើគ្រប់វិស័យទាំងអស់រួមមាន៖វិស័យអប់រំ សុខាភិបាល  ពាណិជ្ជកម្ម ធុរកិច្ច  ការងារនិងរដ្ឋបាលសាធារណៈជាដើម។ឈរលើមូលដ្ឋាននេះ  រាជរដ្ឋាភិបាលអាណត្តិទី៧ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់ ថាម
ពលនិងគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ  ព្រះរាជជាណាចក្រកម្ពុជាបានដាក់ចេញនូវអាទិភាពគន្លឹះចំនួន៥គឺ មនុស្ស  ផ្លូវ  ទឹកភ្លើងនិងបច្ចេកវិទ្យាហើយបច្ចេកវិទ្យាក៏ត្រូវបានកំណត់នៅក្នុងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដែលផ្តោតលើការអភិវឌ្ឍន៏សេដ្ឋកិច្ច  និងសង្គមDigital។ឯកឧត្តមកើត ឆែ ថ្លែងទៀតថា៖បរិវត្តកម្មDigital គឺជាលក្ខខណ្ឌចាំបាច់មួយដែលមិនអាចខ្វះបានដើម្បីកសាងសេដ្ឋកិច្ចសង្គមកម្ពុជានាពេលបច្ចុប្បន្នដែលប្រជាពលរដ្ឋ ធុរជន និងមន្ត្រីរាជការត្រូវតែយល់ដឹង និងទាញយកឲ្យិអស់នូវសក្កានុពលពីវិស័យនេះ ដើម្បីពង្រឹងសមត្ថភាព ប្រសិទ្ធភាពនិងបង្កើតនូវកាល្លានុវត្តភាពថ្មីៗបន្ថែមទៀត។
ឯកឧត្តមអភិបាលរង បានសំណូមពរដល់លោកគ្រូឧទ្ទេសនាម ត្រូវពន្យល់ឲ្យបានច្បាស់លាស់នូវពាក្យបរិវត្តកម្មDigital,សន្តិសុខCyber ដែលត្រូវបានអនុវត្តក្នុងការងារប្រចាំថ្ងៃ៕

អត្ថបទដែលជាប់ទាក់ទង