ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បង្សុកូល ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធយុទ្ធមិត្ត វិរជនស្នេហាជាតិ ដែលបានបាត់បង់ជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ នៅវិមានអនុស្សាវរីយ៍២ធ្នូ

55

ក្រចេះ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញបង្សុកូលដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធយុទ្ធមិត្ត វិរជនស្នេហាជាតិដែល បានបាត់បង់ជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងសំណេះ សំណាលជាមួយប្រជាពលរដ្ឋនៅវិមានអនុស្សាវរីយ៍ ២ធ្នូ ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍមាតុភូមិកម្ពុជា អមដំណើរដោយឧបនាយករដ្ឋមន្ត្រីហ៊ុន ម៉ានីរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានអញ្ជើញបង្សុកូលដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធយុទ្ធមិត្ត វិរជនស្នេហាជាតិ ដែលបានបាត់បង់ជីវិតក្នុងបុព្វហេតុជាតិមាតុភូមិ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅវិមានអនុស្សាវរីយ៍ ២ធ្នូនេះ ស្ថិតនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នារសៀលថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានរំលឹកថា៖ កាលពីថ្ងៃទី២ធ្នូ ឆ្នាំ១៩៧៨ ត្រូវបានកើតឡើងដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុងនិងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។
មហាជ័យជម្នះ ៧ មករា ១៩៧៩ បានបពា្ចប់នូវសម័យកាលដ៏ខ្មៅងងឹតបំផុត ដែលពុំធ្លាប់មាននៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជា បានបើកឡើងនូវសករាជថ្មី ប្រជាជនកម្ពុជាយើងក៏បានទទួលមកវិញនូវសិទ្ធិសេរីភាព និងឱកាសដើម្បីស្ដារកសាងមាតុភូមិរបស់ខ្លួនឡើងវិញ។ ប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧ មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរនេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ ៕ ដោយ. សំរិត

អត្ថបទដែលជាប់ទាក់ទង