រដ្ឋសភាចេញសេចក្តីប្រកាសលទ្ធផល នៃកិច្ចប្រជុំវិសាមញ្ញ ស្តីពីការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល២រូប, រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋមន្រ្តីក្រសួងអធិការកិច្ច
ភ្នំពេញ៖បន្ទាប់ពីកិច្ចប្រជុំវិសាមញ្ញ ស្តីពីការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល២រូបបានបញ្ចប់ រដ្ឋសភាកម្ពុជា បានចេញសេចក្តីប្រកាសផ្លូវការមួយ អំពីលទ្ធផល នៃកិច្ចប្រជុំនេះ។
ក្នុងកិច្ចប្រជុំវិសាមញនេះ រដ្ឋសភាកម្ពុជា បានអនុម័តគាំទ្រទាំងស្រុងលើសំណើរបស់ សម្តេចធិបតី នាយករដ្ឋមន្រ្តី ដោយគាំទ្រឱ្យ ឯកឧត្ដម ហួត ហាក់ មកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជំនួស ឯកឧត្ដម សុខ សូកេន និងគាំទ្រឱ្យ ឯកឧត្ដមសុខ សូកេន ប្តូរទៅកាន់តំណែងជារដ្ឋមន្រ្តីក្រសួងអធិការកិច្ចជំនួសវិញ៕