ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រថៃ ចេញព្រះរាជក្រមប្រកាសដាក់ឱ្យប្រើច្បាប់រៀបអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា

12

បាងកក៖ព្រះមហាក្សត្រថៃ បានចេញព្រះរាជក្រមប្រកាសដាក់ឱ្យប្រើច្បាប់រៀបអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា ដែលត្រូវបានអនុម័តដោយរដ្ឋសភា កាលពី ដើមឆ្នាំកន្លងទៅនេះ ដោយធ្វើឱ្យថៃក្លាយជាប្រទេសដំបូងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាកន្លែងទី៣ ក្នុងតំបន់អាស៊ីដែលទទួលស្គាល់អាពាហ៍ពិពាហ៍អ្នកស្រឡាញ់ ភេទដូចគ្នា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ព្រះរាជ្យក្រមរបស់ព្រះមហាក្សត្រត្រូវបានចេញផ្សាយនៅលើព្រឹត្តិប័ត្រ royal gazette របស់ព្រះបរមរាជវាំងថៃ កាលពីយប់ថ្ងៃអង្គារ ទី២៤ ខែកញ្ញា ដែលនេះមាន ន័យថាច្បាប់ខាងលើនឹងត្រូវចូលជាធរមានក្នុងរយៈពេល១២០ថ្ងៃ ដែលត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។
គួរបញ្ជាក់ថា ច្បាប់រៀបអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា ក៏ត្រូវបានអនុម័តផងដែរពីព្រឹទ្ធសភាថៃកាលពីខែមិថុនាកន្លងទៅ៕

អត្ថបទដែលជាប់ទាក់ទង