ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ ធ្លាប់លួចគេ ជាប់គុក ចេញមកវិញរកស៊ីលក់គ្រឿងញៀនមិនឈប់ ឥឡូវជាប់កណ្តាប់ដៃប៉ូលិសទៀត

196


កណ្តាល៖ ករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន នគរបាលស្រុកស្អាង ចាប់បុរសម្នាក់ទើបចេញ ពីពន្ធនាគារនេះកើតហេតុនៅ ថ្ងៃទី ២២ខែ វិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ២០និង១០នាទី នៅចំណុចភូមិ រកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ។

ប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ជី ផល្លា ហៅ ជ្រួក ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ រកាក្រោម ឃុំខ្ពប ស្រុកស្អាង ខេត្ត កណ្តាល។ វត្ថុតាងចាប់យករួមមាន៖
ម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ២កញ្ចប់តូច ។ ទូរស័ព្ទ ចំនួន ១គ្រឿង ម៉ាក H I Y Aពណ៍ សលាយក្រហម។ ក្រដាស់ប្រាក់មួយរយរៀល ចំនួនមួយសន្លឹក សម្រាប់ខ្ចប់គ្រឿងញៀន ។

នៅថ្ងៃទីខែឆ្នាំ វេលាម៉ោងកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប បានល្បាត ដល់ចំណុចកើតហេតុ ធ្វើការត្រួតពិនិត្យឈ្មោះ ជី ផល្លាហៅ ជ្រួក បានប្រទះឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក)ចំនួន ២កញ្ចប់តូច បិទស្គុតជាប់នឹងក្រដាស់ប្រាក់មួយរយរៀល ចំនួនមួយសន្លឹក នៅនឹងខ្លួន រួចបាននាំខ្លួនជនសង្ស័យ រួមនឹងវត្ថុតាង បញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលខ្ពប ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ជី ផល្លា ហៅ ជ្រួក បានសារភាពថា គ្រឿងញៀន (ម៉ាទឹកកក) ចំនួន ២កញ្ចប់តូចនេះ ខ្លួនបានទិញពីឈ្មោះ សឺង ភេទប្រុស អាយុ ៣២ឆ្នាំ នៅភូមិរកាលើ ឃុំខ្ពប ស្រុកស្អាង ក្នុង១កញ្ជាប់ តម្លែ ២០០០០រៀល(ពីរម៉ឺនរៀល) ដើម្បីប្រើប្រាស់ ។
ឈ្មោះ ជី ផល្លា ហៅ ជ្រួក បានសារភាពបន្ថែមទៀតថា ខ្លួនធ្លាប់ទិញ គ្រឿងញៀន ពីឈ្មោះសឺង ចំនួន២០ទៅ៣០លើក (រយះពេលប្រហែល១ខែ) និងធ្លាប់ប្រើប្រាស់គ្រឿងញៀន រយះ១០ឆ្នាំកន្លងមកហើយ។

សូមបញ្ជាក់ថា៖ ជនសង្ស័យខាងលើ ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល រយះពេល៧ខែ ពីបទករណីអំពើលួច កាលពីឆ្នាំ២០១៥។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្ដអនុវត្ដតាមនីតិវីធី ៕

អត្ថបទដែលជាប់ទាក់ទង