ស្នងការនគរបាលរាជធានី ណែនាំ កងកម្លាំងចម្រុះទាំងអស់ ត្រូវអនុវត្តន៍ដោយកាយវិការទន់ភ្លន់
ភ្នំពេញ៖ លោក ឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ កងកម្លាំងចម្រុះទាំងអស់ ត្រូវអនុវត្តន៍ដោយកាយវិការទន់ភ្លន់ និងសុភាពរាបសារបំផុត ចំពោះអ្នកលក់ដូរទាំងឡាយ ដែលចូលមកលក់នៅតំបន់ហាមឃាត់។
បើតាមផេកហ្វេសប៊ុកផ្លូវការ លោកស្នងការនគរបាលរាជធានីភ្នំពេញ បានអរគុណដល់ការខិតខំប្រឹងប្រែង របស់សមត្ថកិច្ចទាំងអស់ ហើយបន្តប្រឹងប្រែងថែមទៀត ដើម្បីជាតិ និង មាតុភូមិ ។
លោកស្នងការបានបញ្ជាក់ថា “អាហារសម្រន់ និងទឹកបរិសុទ្ធ បានផ្តល់ជូនដល់ មន្រ្តីនគរបាល ដែលឈប្រចាំការគ្រប់គោលដៅ ទាំង៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអុំបុក សំពះព្រះខែ។ អរគុណការប្រឹងប្រែង របស់សមត្ថកិច្ចទាំងអស់ ហើយយើងបន្តប្រឹងប្រែងថែមទៀត ដើម្បីជាតិ និងមាតុភូមិ”៕