ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រកាសទទួលស្គាល់ក្របខណ្ឌមន្ដ្រីសង្ឃ ក្នុងក្របខណ្ឌមន្ដ្រីរាជការស៉ីវិល ចំនួន៣អង្គ, ព្រះធម្មវិជ្ជា ជួន កក្កដា , ព្រះសមណឧត្តម ឆេង សុម៉ី, ព្រះគ្រូសង្ឃលេខានុរ័ត្ន ព្រីង ឆាង

53

ភ្នំពេញ៖ឯកឧត្ដមចាយ បូរិន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា បានចេញប្រកាសទទួលស្គាល់ក្របខណ្ឌមន្ដ្រីសង្ឃ ក្នុងក្របខណ្ឌមន្ដ្រីរាជការស៉ីវិល ចំនួន៣អង្គ ឲ្យទៅបម្រើការងារនៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។ នេះបើតាមប្រកាសដែលទទួលបាននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។
ប្រការ១ត្រូវបានទទួលស្គាល់ក្របខណ្ឌគ្រូបង្រៀនកម្រិតឧត្តមចំនួន៣អង្គ ឱ្យទៅបម្រើការងារនៅអគ្គាធិការដ្ឋាន ពុទ្ធិកសិក្សាជាតិ ក្នុងក្របខណ្ឌក្រសួងធម្មការនិងសាសនា ដូចមានរាយព្រះនាមខាងក្រោម៖
គោត្តនាមនិងនាម
១ ព្រះធម្មវិជ្ជា ជួន កក្កដា ថ្ងៃខែឆ្នាំកំណើត ២៧ កក្កដា ១៩៨៥ កម្រិតសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ ក.៣.៤
២ ព្រះសមណឧត្តម ឆេង សុម៉ី ថ្ងៃខែឆ្នាំកំណើត
១៨ មេសា ១៩៨៩ បរិញ្ញាបត្រ ក.៣.៤
៣ ព្រះគ្រូសង្ឃលេខានុរ័ត្ន ព្រីង ឆាង ថ្ងៃខែឆ្នាំកំណើត មករា ១៩៩៨ បរិញ្ញាបត្រ ក.៣.៤
ប្រការ២សាមីអង្គដែលមានចែងក្នុងប្រការ១ ត្រូវទទួលបានបច្ច័យនិច្ចភត្ត គឺប្រាក់ប្រចាំខែជាតម្លៃបច្ច័យដែល បវារណាសម្រាប់មន្ត្រីសង្ឃបំពេញការងារនៅអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ រហូតដល់ថ្ងៃលាចាកសិក្ខាបទ។ ចំពោះ មន្ត្រីសង្ឃដែលបានលាចាកសិក្ខាបទ ត្រូវទទួលបានប្រាក់បៀវត្សនិងប្រាក់ឧបត្ថម្ភផ្សេងៗ ដូចមន្ត្រីរាជការ ស៊ីវិលនិងឆ្លងកាត់កម្មសិក្សារយៈពេល១២ខែ ដោយគិតចាប់ពីថ្ងៃលាចាកសិក្ខាបទ។
ប្រការ៣នាយកខុទ្ទកាល័យ ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសាសនា ប្រធាននាយកដ្ឋានបុគ្គលិក ព្រមទាំងអង្គភាពពាក់ព័ន្ធ និងសាមីអង្គក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តតាមប្រកាសនេះ ឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕

អត្ថបទដែលជាប់ទាក់ទង