ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់ផេក The Kanitha Show ចេញមុខសូមទោសសម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះការរិះគន់ជុំវិញព្រឹត្តិការណ៍ Gumball 3000

14

ភ្នំពេញ៖កញ្ញា កន្និដ្ឋា ម្ចាស់ផេក The Kanitha Show នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤នេះ បានចេញវីដេអូសូមទោស សម្តេចតេជោ ហ៊ុន សែន និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះកំហុសរបស់ខ្លួន ដែលបានរិះគន់ជុំវិញព្រឹត្តិការណ៍ Gumball 3000 កាលពីពេលថ្មីៗនេះ។
កញ្ញា កន្និដ្ឋា បានសូមការអធ្យាស្រ័យពី សម្តេចទាំងពីរ ដ្បិតកញ្ញាបានដឹងពីកំហុសរបស់ខ្លួនហើយ។ ជាមួយគ្នានេះ កញ្ញា បានបញ្ជាក់ថា ហ្វេកប៊ុកផេកដែលមានឈ្មោះថា The Kanitha Show ពុំមាននរណាបានលួចទៅប្រើប្រាស់នោះទេ គឺកញ្ញាផ្ទាល់ជាអ្នកចូលទៅលុបវីដេអូ និងខ្លឹមសារផ្សេងៗដែលរិះគន់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ Gumball 3000 ដោយខ្លួនឯង៕

អត្ថបទដែលជាប់ទាក់ទង