សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តែងតាំងលោក ហ៊ីម លីម៉េង ជាអភិបាលរងខេត្តកំពង់ធំ ជំនួសលោក ចាន់ តារា ដែលទៅកាន់មុខតំណែងថ្មី
ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងលោក ហ៊ីម លីម៉េង ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ជាអភិបាលរងខេត្តកំពង់ធំ ជំនួសលោក ចាន់ តារា ដែលបានតែងតាំងមុខតំណែងថ្មី។ នេះបើតាមអនុក្រឹត្យ ដែលទទួលបាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា មុនទទួលបានតំណែងនេះ លោក ហ៊ីម លីម៉េង ជានាយកទីចាត់ការ ធនធានមនុស្ស សាលា រាជធានី ភ្នំពេញ ៕