ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលាណាដែលប្រឡងបាក់ឌុបឆ្នាំនេះមានអត្រាសិស្សនិទ្ទេសល្អច្រើន ឬជាប់ច្រើនជាងគេ នឹងជ្រើសរើសឱ្យក្លាយជាសាលាគំរូ

53

ភ្នំពេញ៖បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា សម្រាប់លទ្ធផលប្រឡងបាក់ឌុបនាឆ្នាំនេះ ប្រសិនបើសាលាណាមួយ មានសិស្សមានអត្រានិទ្ទេសល្អច្រើន ឬជាប់ច្រើនជាងគេ នោះនឹងជ្រើសរើសឱ្យក្លាយជាសាលាគំរូ។
ការលើកឡើងរប ស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្តីពី «ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង០៨ តុលា ២០២៤» នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានលើកឡើងថា ក្រសួងអប់រំបានរៀបចំស្ដង់ដារសាលាររៀនគំរូ ដោយផ្ដោតលើកកត្តាជាច្រើនដូចជា កត្តាដឹកនាំសាលារៀន ការគ្រប់គ្រងសាលារៀន ការរៀន និងការបង្រៀន ការជួយគាំទ្រ ការសហការរបស់មាតាបិតាដែលនឹងនាំមកលទ្ធផលរបស់សិស្ស។
បណ្ឌិតសភាចារ្យបានបន្ដថា «ដូច្នេះក្នុងការរៀបចំស្ដង់ដារសាលារៀន គឺយកលទ្ធផលរបស់សិស្ស ពិសេសផ្ដោតលើសាលាដែលបាននិទ្ទេស A ច្រើនជាងគេ ឬ A B C បាន៣០ភាគរយ ឬច្រើនជាងនេះ នោះក្រសួងអប់រំ នឹងយកសាលានោះជាសាលារៀនគំរូ ចំណែកកត្តាផ្សេងៗទៀតជាកត្តារួមផ្សំ»។
បណ្ឌិតសភាចារ្យបានបញ្ជាក់ថា ចំពោះសាលារៀននៅតាមទីជនបទ មិនបាននិទ្ទេស A B C ប៉ុន្ដែក្នុងអត្រាដែលសិស្សជាប់ចន្លោះពី៨០-៩៥ភាគរយ ក្រសួងអប់រំនឹងទទួលស្គាល់ជាសាលារៀនគំរូផងដែរ។ យ៉ាងណាមិញសាលាដើមឬស ជាវិទ្យាល័យមួយដែលបង្រៀនពេញមួយថ្ងៃ (២ពេល) មានការចូលរួមពីមាតាបិតា និងការចូលរួមពីនាយកសាលា ដែលជានាយកល្អ។ សាលារៀនដើមឬសជាសាលាររៀនគំរូ ដោយមានគ្រប់ស្ដង់ដារទាំងអស់រួមមាន ទាំងការរៀន ការបង្រៀន ការចូលរួមពីមាតាបិតាជាដើម។
បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន បានបញ្ជាក់ថា «ដើម្បីលើកទឹកចិត្តឲ្យសលាផ្សេងៗប្រឹងប្រែង និងទទួលស្គាល់ជាសាលារៀនគំរូ និងទទួលបានពានរង្វាន់ជាសាលារៀនគំរូ ក្រសួងអប់រំ នាឆ្នាំនេះបានប្រកាសទទួលស្គាល់សាលាចំន ួន១២០ ជាសាលារៀនគំរូ ហើយឆ្នាំក្រោយយើងនឹងវាយតម្លៃ។ ដូច្នេះលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំនេះនឹងប្រើប្រាស់សម្រាប់វាយតម្លៃ ជាសាលារៀនគំរូ សម្រាប់ប្រកាសនូវខែមីនា ឬមេសា ឆ្នាំ២០២៥ខាងមុខនេះ»៕

អត្ថបទដែលជាប់ទាក់ទង