ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ផ្ញើសាររំលែកទុក្ខ ដល់ លោក សោម ចិន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពត ចំពោះមរណភាពកូនប្រុសបង្កើត

36


ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសាររំលែកទុក្ខ ជាមួយសេចក្ដីក្រៀមក្រំ និងសោកស្ដាយជាខ្លាំង ជូនដល់លោក សោម ចិន អ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពត ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពកូនប្រុសបង្កើត គឺលោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប និងជាទីប្រឹក្សា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប។
សាររំលែកទុក្ខរបស់សម្ដេចតេជោ ហ៊ុន សែន មានក្លឹមសារដូចតទៅ៖
ខ្ញុំ និងភរិយាមាននសេចក្ដីក្រៀមក្រំ និងសោកស្ដាយជាខ្លាំងក្រោយពីបានទទួលដំណឹងដ៏ក្រៀមក្រំថា ឯកឧត្តម សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប និងជាទីប្រឹក្សា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដែលត្រូវជាកូនប្រុសបង្កើតរបស់ ឯកឧត្តម បានទទួលមរណភាពនៅថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ នៅវេលាម៉ោង ១៤៖៤០នាទី ក្នុងជន្មាយុ ៤៩ឆ្នាំ ដោយរោគាពាធ។
ក្នុងវេលាក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមសម្ដែងនូវសមានទុក្ខជាមួយ ឯកឧត្តម ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់កូនប្រុសបង្កើត ឪពុកជាទីគោរពស្រឡាញ់បំផុតមិនអាចកាត់ថ្លៃបានប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ កតញ្ញូតាធម៌ និងសង្គហធម៌គម្រូមួយរូប ដែលក៏ជាការបាត់បង់ធនធានមនុស្ស និងមន្រ្តីរាជការប្រកបដោយសមត្ថភាព និងមនសិការបម្រើជាតិមាតុភូមិផងដែរ។ រូបកាយ ឯកឧត្តម សោម ចិន្តា បានបាត់បង់ទៅមែន ក៏ប៉ុន្តែស្នាដៃ កិត្តិយស សេចក្ដីព្យាយាម ការលះបង់ និងសេចក្ដីល្អរបស់ ឯកឧត្តម នឹងនៅស្ថិតស្ថេរក្នុងចិត្តរបស់ ឯកឧត្តម ក្រុមគ្រួសារ ព្រមទាំងសហការីញាតិមិត្តជិតឆ្ងាយ។ ជាមួយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម សោម ចិន្តា ឆាប់បានចាប់កំណើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លៀតឡើយ៕

អត្ថបទដែលជាប់ទាក់ទង