ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សភាពការណ៍​ថ្ងៃ​ទី​២​ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ មាន​ប្រជាពលរដ្ឋ​ មក​ចូលរួម​កម្សាន្ត​សប្បាយ​ ប្រមាណ​៩០​ម៉ឺន​នាក់​

115

​ភ្នំពេញ​ ៖​ បើតាមរបាយការណ៍របស់ អនុគណ​:​កម្ម​ការ​ការពារ​សន្តិសុខ​ របៀបរៀបរយ​ សណ្ដាប់ធ្នាប់​សង្គម​ ចរាចរណ៍​ សង្គ្រោះ​ទូក​លិច​ និង​អ្នកជំងឺ បានឲ្យដឹងថា ថ្ងៃ​ទី​២​ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ប​ណ្តែ​ប​ប្រទីប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ សន្តិ​ស​ខ​ សណ្តាប់ធ្នាប់​មាន​ភាពល្អ​ប្រសើរ​ ខណៈ​មាន​ប្រជាពលរដ្ឋ​មក​ចូលរួម​កម្សាន្ត​សប្បាយ​ប្រមាណ​៩០​ម៉ឺន​នាក់​ ទៅ​ ១​លាន​នាក់​ ។​ ជាការកត់សម្គាល់​ ៖ សភាពការណ៍​បទល្មើស​រួម​មាន​ ៖​ លួច​ ១​លើក​ បាត់​ម៉ូតូ​ ១​គ្រឿង សភាពការណ៍​គ្រោះថ្នាក់​ផ្សេងៗ​រួម​មាន​ ៖​ លិច​ទូក​ ១​លើក​,​ អន្តរាគមន៍​ជួយ​ទូក​អុំ​លិច​ ១​គ្រឿង​,​ សង្គ្រោះ​កីឡាករ​អុំទូក​លិច​ចំនួន​ ២៤​នាក់​ ដោយ​សុវត្ថិភាព​។ លទ្ធផល​អន្តរាគមន៍​ និង​សង្គ្រោះ​៖​ ជួយ​សង្គ្រោះ​ក្មេង​វង្វេង​គ្រួសារ​ចំនួន​ ១៤​លើក​ ស្មើ​ ១៤​នាក់​ ប្រគល់​ជូន​ក្រុម​គ្រួសារ​,​ ឃាត់​ជន​ស៊ី​វិល​ពាក់អាវ​មាន​អក្សរ​ Police​ និង​ ARMY​ ចំនួន​ ១៣​នាក់​ ធ្វើការ​អប់រំ​ ដកហូត​អាវ​ និង​អនុញ្ញាត​ឲ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​,​ ចែក​បណ្ណ​ស្តី​ពី​បង្ការ​ ទប់ស្កាត់​ និង​ពន្លត់​អគ្គិភ័យ​ បាន​ចែក​ជូន​ប្រជាពលរដ្ឋ​ អា​ជីករ​ ចំនួន​ ៤១៧​សន្លឹក​ ។​

​នៅ​ក្នុង​ឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ បណ្ដែតប្រទីប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ឆ្នាំ​នេះ​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ក្រសួងមហាផ្ទៃ​ បាន​ត្រៀមកម្លាំង​ចម្រុះ​ ទាំង​ចំហរ​ និង​សម្ងាត់​ ជាង​មួយ​ម៉ឺន​បី​ពាន់​នាក់​ សម្រាប់​ការពារ​សន្តិសុខ​ សណ្តាប់ធ្នាប់​ ខណៈ​ទូក​អុំ​មានការ​កើនឡើង​រហូត​ដល់​២៩៥​ទូក​ និង​កីឡាករ​ជិត​ពីរ​ម៉ឺន​នាក់​ ។​ ដោយឡែក​ថ្ងៃ​ទី​២​ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ប​ណ្តែ​ប​ប្រទីប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ មាន​ទូក​ចូលរួម​ប្រកួត​ចំនួន​២៩៥​ទូក​ (​ទូក​អន្តរជាតិ​ចំនួន​៩៨​ទូក​ ស្រី​២​ទូក​)​

បើតាមការផ្សាយរបស់វេបសាយអគ្គស្នងការនគរបាលជាតិ
ព្រឹក​ថ្ងៃ​ទី​២៣​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​នេះ​ ត្រូវ​នឹង​ថ្ងៃ​ទី​៣​ នៃ​ព្រះរាជ​ពិធី​បុ​ណ​អុំទូក​ បណ្តែតប្រទីប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ នៅ​នាយកដ្ឋាន​អង្គរក្ស​,​លោក នាយ​ឧត្ដមសេនីយ៍​ ទូច​ ណា​រ៉ុ​ថ​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​ប្រធាន​នាយកដ្ឋាន​អង្គរក្ស​,​ លោក នាយ​ឧត្ដមសេនីយ៍​ ហ៊ឹ​ម​ យ៉ា​ន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​,​ លោក ឧត្ដមសេនីយ៍ឯក​ ឆាយ​ គឹ​ម​ខឿន​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងអស់​ បាន​ធ្វើការ​ប្រជុំ​ដក​ពិសោធន៍​ សភាពការណ៍​សន្តិសុខ​ សណ្តាប់​ ថ្ងៃ​ទី​២​ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​។​

​ថ្ងៃ​ទី​២​ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ ទាំង​ក្នុង​កន្លែង​ប្រារព្ធ​ពិធី​ និង​នៅ​ជុំវិញ​កន្លែង​ប្រារព្ធ​ពិធី​ ជា​រួម​ឃើញ​ថា​ មាន​ភាពល្អ​ប្រសើរ​ ដើម្បី​ថែរក្សា​សុវត្ថិភាព​ សន្តិសុខ​ សណ្តាប់​ ជូន​ប្រជាពលរដ្ឋ​ដែល​មក​កម្សាន្ត​សប្បាយ​ក្នុង​ពិធីបុណ្យ​អុំទូក​នោះ​ផង​ដែរ​ លោក នាយ​ឧត្ដមសេនីយ៍​ ទូច​ ណា​រ៉ុ​ថ​ បាន​សង្កត់ធ្ងន់​ទៅ​លើ​បញ្ហា​ការ​ការពារ​តាម​បណ្ដា​ច្រកចេញ​ ចូល​ ត្រូវ​បញ្ចៀស​ឲ្យ​បាន​ដាច់ខាត​ ជៀសវាង​មាន​ឧប្បត្តិហេតុ​អ្វី​កើតឡើង​។​

​លោក នាយ​ឧត្ដមសេនីយ៍​ ទូច​ ណា​រ៉ុ​ថ​ ក៏​បាន​ណែនាំ​ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​តែ​ការពារ​តាម​បណ្ដា​គោលដៅ​របស់​ខ្លួន​ ជៀសវាង​មានការ​ថ្នាំងថ្នាក់​ជាមួយ​ប្រជាពលរដ្ឋ​ ជា​ពិសេស​ថ្ងៃ​ទី​២៣​នេះ​ សូម​ពង្រឹង​សុវត្ថិភាព​សណ្តាប់ធ្នាប់​ឲ្យ​ខ្លាំង​ជាង​ថ្ងៃ​ប្រារព្ធ​ពិធី​ទី​១​ និង​ទី​២​ និង​ត្រៀម​គ្រប់ពេលវេលា​ ចេញ​ប្រតិបត្តិការ​អន្តរាគមន៍​បាន​ទាន់​ពេលវេលា​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ ដើម្បី​ជួយ​សង្គ្រោះ​ដល់​ប្រជាពលរដ្ឋ​ពេល​ដែល​មាន​បញ្ហា​កើតឡើង​ជាយថាហេតុ​ ។​

​លោក នាយ​ឧត្ដមសេនីយ៍​ ទូច​ ណា​រ៉ុ​ថ​ បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា​ ថ្ងៃនេះ​ជា​ថ្ងៃ​ចុង​ក្រោយ​ ដូច្នេះ​កងកម្លាំង​គ្រប់​គោលដៅ​ទាំងអស់​ត្រូវ​នៅ​ទាល់តែ​ចប់​ ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ចប់​ចុង​ចប់​ដើម​ ៕

អត្ថបទដែលជាប់ទាក់ទង