ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋអ្នកដំណើរជេរ អាជ្ញាធរខេត្តកំពត ខណៈផ្លូវជាតិលេខ៣ ខូចធ្ងន់ធ្ងរពិបាកជាងធ្វើដំណើរឡើងឋានសួគ៌ ព្រោះតែអាជ្ញាធរមិនយកភ្នែកមើល

120

ភ្នំពេញ៖ ប្រជាពលរដ្ឋជាអ្នកដំណើរឆ្លងកាត់ផ្លូវជាតិលេខ៣ បានសម្តែងការក្តៅក្រហាយ ក្នុងចិត្តនិងបានជេរ ទៅអាជ្ញាធរខេត្តកំពត ខណៈផ្លូវជាតិលេខ៣ ចាប់ពីច្រមុះជ្រូក ផ្លូវលេខ៤១ ជាមួយផ្លូវជាតិលេខ៣ចំងាយ២១គីឡូម៉ែត្រ ដល់ទីរួមខេត្តកំពតបានទទួលរងការ ខូចធ្ងន់ធ្ងរ មើលមិនយល់ ពោលគឹ ពិបាកជាងធ្វើដំណើរឡើងទៅឋានសួគ៌ តែអាជ្ញាធរមិនយកភ្នែកមើលឡើយ។

   ប្រជាពលរដ្ឋដែលបានធ្វើដំណើរពីរាជធានីភ្នំពេញ និងពីបណ្តាលខេត្តផ្សេងៗមួយចំនួនទៀតឆ្លងកាត់ផ្លូវខាងលើ ដើម្បីទៅលេងខេត្តកំពត បូកគោ ឬក្រុងកែប បាននិយាយថា កំណាត់ផ្លូវមួយនេះបានចាប់ផ្តើមខូចធ្ងន់ធ្ងន់ មានគង្ហុកធំៗ ជាប់គ្នា ពិបាកធ្វើដំណើរខ្លាំង
តាំងពីមុនបុណ្យភ្ជំបិណ្ឌមកម្លេះ ហើយមកដល់បុណ្យអុំទូក២០១៨នេះ ផ្លូវនេះកាន់តែធ្ងរឡើងៗមួយកម្រិតថែមទៀត ។ ប៉ុន្តែបើទោះបីខូចប៉ុណ្ណាក៏អាជ្ញាធរខេត្តកំពត មិនយកភ្នែកមើលដែរ។
   បងប្អូនប្រជាពលរដ្ឋជាអ្នកដំណើរឆ្លងកាត់ផ្លូវជាតិលេខ៣ បានបញ្ជាក់ថា ប្រទេសជាតិក្រោយពីមានសន្តិភាពពិតជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សបំផុត ។ បើនិយាយពីបណ្តាញផ្លូវគមនាគមន៍វិញ ល្អប្រសើរគ្រប់កន្លែងមិនថា នៅតំបន់ដាច់ស្រយ៉ាលឡើយ គឺមានផ្លូវចាក់កៅស៊ូ ចាក់បេតុង យ៉ាងល្អប្រណិតងាយស្រួលក្នុងការធ្វើដំណើរ បំផុត ។តែពួកគាត់មិននឹកស្មានថា ផ្លូវទៅកាន់ខេត្តកំពតដែលជាខេត្តមួយមានតំបន់ទេសចរណ៍ច្រើនបែរជាផ្លូវជាតិលេខ៣ ចាប់ពីច្រមុះជ្រូវ ផ្លូវលេខ៤១ ចំងាយ២១គីឡូម៉ែត្រទៅដល់ទីរួមខេត្តកំពតទទួលរងការ ខូចធ្ងន់ធ្ងរ មើលមិនយល់ ពោលគឹពិបាកជាងធ្វើដំណើរឡើងទៅឋានសួគ៌ បែរជាអាជ្ញាធរមិនយកភ្នែកមើលទៅវិញ។
  មន្ត្រីនៃក្រសួងសាធារណៈការនិងដឹកជញ្ជូន ម្នាក់បានអោយដឹងថា គ្រប់ រាជធានី ខេត្ត គឺសុទ្ធតែរាជរដ្ឋាភិបាលទំលាក់លុយអោយរាល់ឆ្នាំរហូតរាប់សិបពាន់លានរៀល ដើម្បីធ្វើការជួសជុលនិងថែទាំផ្លូវ សម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ។ សួរថា តើមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពត យកលុយនោះទៅណា បានជាទុកផ្លូវខាងលើអោយទទួលរងការខូចខាតបែបនេះ ។
    ប្រភពព័ត៌មានបានអោយដឹងថា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពត ត្រូវបានផ្លាស់ប្តូរនិងដកដំណែងច្រើននាក់ហើយ ព្រោះតែកំហុសឆ្លងក្នុងការបំពេញភារកិច្ចរបស់ខ្លួន ។តែគេមិនដឹងថា ប្រធានមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តកំពតបច្ចុប្បន្ននេះ គួរតែដកចេញឬក៏ដំឡើងបុណ្យសក្តិអោយថែមទៀតឬយ៉ាងណាទេ បើមិនបានយកភ្នែកមើល ដោយទុកអោយផ្លូវទទួលរងការ ខូចធ្ងន់ធ្ងរ មើលមិនយល់និងបានធ្វើអោយប្រជាពលរដ្ឋអ្នកដំណើរជេររាល់ថ្ងៃបែបនេះ៕
អត្ថបទដែលជាប់ទាក់ទង