ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតម្លើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ឯក និងឧត្តមសេនីយ៍ទោ ដល់នាយទាហានចំនួន២រូប
ភ្នំពេញ៖ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិថ្នាក់ ឧត្តមសេនីយ៍ឯក និងឧត្តមសេនីយ៍ទោ ជូននាយទាហានចំនួន២រូប។
ក្នុងព្រះរាជក្រឹត្យដែលទទួលបាននៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៤នេះ បានឲ្យដឹងថា នាយទាហានថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានតម្លើងឋានន្ដរស័ក្ដិនោះ រួមមាន៖
-ថ្នាក់ឧត្តមសេនីយ៍ឯក ជូនឧត្តមសេនីយ៍ទោ រ៉ាត់ ដារ៉ារ័ត្ន
-ថ្នាក់ឧត្តមសេនីយ៍ទោ ជូនឧត្តមសេនីយ៍ត្រី មាស សុភារិទ្ធ។