ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេដឹកនាំអ៉ីរ៉ង់ បញ្ជាក់ថាបាញ់មីស៊ីល ២០០គ្រាប់ លើអ៉ីស្រាអែល កាលពីថ្ងៃអង្គារ

63

តេហេរ៉ង់៖ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ នៅថ្ងៃពុធ ទី២ ខែតុលានេះបានរាយការណ៍ថាអ៉ីរ៉ងបានបាញ់មីស៊ីល ២០០គ្រាប់ ដាក់អ៉ីស្រាអែល ក្នុងនោះរួមមានទាំងមីស៊ីលល្បឿនលឿន ជាងសំឡេងជាលើកដំបូង ខណៈអ៉ីស្រាអែលគំរាមថានឹងសងសឹកវិញ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ បានឱ្យដឹងទៀតថាកងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានបាញ់មីស៊ីលដោយកំណត់គោលដៅមូលដ្ឋានយោធាចំនួន៣ របស់អ៉ីស្រាអែលនៅជុំវិញទីក្រុង Tel Aviv និងមូលដ្ឋានយោធាមួយចំនួនទៀត។ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់កាលពីថ្ងៃអង្គារក៏បានឱ្យដឹងផងដែរថា៩០ភាគរយនៃមីស៊ីលទាំងនោះបានវាយប្រហារចំគោលដៅ។ ប៉ុន្តែ យោធាអ៉ីស្រាអែលអះអាងថាអ៉ីរ៉ង់បាញ់មីស៊ីល១៨០គ្រាប់ ហើយក្នុងនោះមានភាគច្រើនត្រូវបានបាញ់ស្ទាក់បំផ្លាញ។ អ៉ីស្រាអែលមិនបានរាយការណ៍លម្អិតពីទំហំនៃការខូចខាត ឬជនរងគ្រោះនោះទេនៅលើទឹកដីរបស់ខ្លួនទេ ខណៈនៅក្នុងតំបន់ West Bank មានបុរសម្នាក់បានស្លាប់ ដោយសារបំណែកមីស៊ីលធ្លាក់ចំ។

គួរបញ្ជាក់ថា នៅបន្ទាប់ពីរងការវាយប្រហារបាញ់ស្រោចដោយមីស៊ីលពីអ៉ីរ៉ង់ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu បានព្រមានថាអ៉ីស្រាអែលនឹងឱ្យអ៉ីរ៉ង់ សងមកវិញទាំងដើមទាំងការ សម្រាប់ការវាយប្រហារកាលពីថ្ងៃអង្គារ៕

អត្ថបទដែលជាប់ទាក់ទង